ព័ត៌មានអន្តរជាតិ

Update: អ៊ុយក្រែន អំពាវនាវ សុំឲ្យមានការដកចេញ សមាជិកភាពរបស់រុស្ស៊ី ចេញពីទីភ្នាក់ងារអាតូមិកអន្តរជាតិ IAEA

បរទេស៖ រដ្ឋាភិបាលក្រុងគៀវរបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសស្នើសុំ ឲ្យមានការដកបេក្ខភាព និងតំណាងរបស់រុស្ស៊ី ចេញពីទីភ្នាក់ងារអាតូមិកអន្តរជាតិ ដែលហៅកាត់ថា IAEA ហើយបញ្ជាក់ថា បច្ចុប្បន្នកំពុងបន្តធ្វើការងារនេះ ជាមួយនឹងបណ្តាប្រទេស លោកខាងលិចទៀតផង។

យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងទៀតដែរថា ខណៈដែលដំណើរការស្នើសុំ កំពុងបន្តនោះរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថា បានធ្វើសកម្មភាពភេវរកម្ម ទៅលើវិស័យថាមពលនុយក្លេអ៊ែររបស់ខ្លួន ដោយក្នុងនោះយោធារុស្ស៊ី បានចូលកាន់កាប់រោងចក្រ នុយក្លេអ៊ែរជាច្រើន រួចមកហើយរបស់អ៊ុយក្រែន។

អ៊ុយក្រែន បានអះអាងថារុស្ស៊ី បានបង្ខិតបង្ខំបុគ្គលិកធ្វើការ នៅរោងចក្រនុយក្លេអ៊ែរទាំងនោះ ឲ្យបន្តធ្វើការរយៈពេលវែង គ្មានការប្តូរវេនគ្នាឡើយ ដែលជាសកម្មភាពគ្រោះថ្នាក់មួយ នឹងមិនអាចទទួលយកបានឡើយ។

ក្នុងនោះផងដែររដ្ឋាភិបាលក្រុងគៀវ ក៏បានចោទប្រកាន់រុស្ស៊ី ដែលថាបានធ្វើការដុតភ្លើងព្រៃ នៅក្បែរទៅនឹងទីតាំងរោងចក្រ Chernobylនិងទីតាំងរោងចក្រនុយក្លេអ៊ែរ ផ្សេងទៀតផងដែលខ្លួន បានកាន់កាប់ ខណៈដែលរោងចក្រនុយក្លេអ៊ែរ ចំនួន៣ទៀត នៅក្នុងប្រទេសកំពុងស្ថិត នៅក្រោមការគ្រប់គ្រង របស់អ៊ុយក្រែននៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top