ប៉េកាំង៖ មុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ទៅកាន់អឺរ៉ុប ដែលជាការបង្ហាញនៃ “ការរួបរួម” សហភាពអឺរ៉ុបបានដាក់ចេញនូវ “ត្រីវិស័យយុទ្ធសាស្ត្រ” ជាការណែនាំ ដើម្បីពង្រឹងគោលនយោបាយសន្តិសុខ និងការពាររបស់ប្លុកនេះ។
ផែនការសកម្មភាពដែលត្រូវបានផ្តល់សច្ចាប័នកាលពីថ្ងៃចន្ទ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាចលនាមួយ សម្រាប់សហភាពអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើទីក្រុងវ៉ាស៊ីនតោន សម្រាប់វិស័យការពារជាតិ និងសម្រេចបាននូវស្វ័យភាពជាយុទ្ធសាស្រ្ត ចំពេលបរិយាកាសសន្តិសុខកាន់តែយ៉ាប់យ៉ឺន ខណៈដែលជម្លោះកំពុងផ្ទុះឡើងរវាងអ៊ុយក្រែន និងរុស្ស៊ី។
លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះថា “ថ្ងៃនេះ ខ្ញុំគិតថា គ្រប់គ្នាជឿជាក់ថា អឺរ៉ុបកំពុងស្ថិតក្នុងគ្រោះថ្នាក់” ។
តាមពិតទៅវាគឺជាក្រុងវ៉ាស៊ីនតោន ហើយដែលបានអូសទាញអឺរ៉ុបឲ្យចូលទៅក្នុងរណ្តៅដ៏គ្រោះថ្នាក់នេះ។
សហរដ្ឋអាមេរិក ដោយមិនយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភស្របច្បាប់របស់រុស្ស៊ី បានរុញច្រានរលកចំនួន៥ នៃការពង្រីកណាតូឆ្ពោះទៅទិសខាងកើតរហូតដល់មាត់ទ្វាររបស់រុស្ស៊ី ដោយបានច្របាច់លំហសន្តិសុខរបស់រុស្ស៊ី ជាបន្តបន្ទាប់ និងបានជំទាស់នឹងខ្សែបន្ទាត់យុទ្ធសាស្ត្ររបស់ប្រទេសរហូតដល់ជម្លោះយោធាផ្ទុះឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន។
បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ទីក្រុងវ៉ាស៊ីនតោន បានប្រញាប់ប្រញាល់ដុតភ្លើង ដោយជំរុញឱ្យប្រទេសលោកខាងលិចផ្សេងទៀតចូលរួមជាមួយខ្លួន ក្នុងការផ្តល់ប្រាក់ និងអាវុធដល់អ៊ុយក្រែន ហើយដាក់ទណ្ឌកម្មលើរុស្ស៊ីគ្រប់បែបយ៉ាង។
ក្រុមអ្នកវិភាគឲ្យដឹងថា សម្រាប់ទីក្រុងវ៉ាស៊ីនតោន ការធ្លាក់ចេញពីជម្លោះរុស្ស៊ី-អ៊ុយក្រែន កាន់តែកើនឡើង គឺអាចព្យាករណ៍បាន ប៉ុន្តែស្ទើរតែគ្មានការឈឺចាប់នោះទេ ព្រោះវាមិនមានផលប៉ះពាល់ខ្លាំងនោះទេ។
ការធ្វើរបស់ប្លុកអឺរ៉ុបឥឡូវនេះ ការឈឺចាប់បានក្លាយទៅជាស្រួចស្រាវកាន់តែខ្លាំងឡើង – តម្លៃអាហារ និងថាមពលកើនឡើង ការព្រួយបារម្ភអំពីសុវត្ថិភាព និងការហូរចូលភ្លាមៗនៃជនភៀសខ្លួន ក្នុងចំណោមអ្នកផ្សេងទៀត ដែលជាតម្លៃដ៏ធ្ងន់ធ្ងរដែលត្រូវខាតបង់។
អឺរ៉ុបទន់ខ្សោយក៏បម្រើដល់សហរដ្ឋអាមេរិកដែរ។ បន្ទាប់ពីការដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានដ៏អាក្រក់របស់អាមេរិក អ្នកវិភាគនយោបាយលោកខាងលិចជាច្រើនបានទស្សន៍ទាយថា “យុគសម័យរបស់អាមេរិក នឹងបញ្ចប់”។
ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានផ្តល់ឱកាសឱ្យសហរដ្ឋអាមេរិក ដើម្បីពង្រឹងតួនាទីលេចធ្លោរបស់ខ្លួននៅក្នុងសណ្តាប់ធ្នាប់សន្តិសុខអឺរ៉ុប ហើយប្រហែលជាអាចរស់ឡើងវិញនូវអ្វីដែលគេហៅថា “យុគសម័យអាមេរិក”៕
ប្រែសម្រួល ឈូក បូរ៉ា