ព័ត៌មានអន្តរជាតិ

ញូវស៊ីឡេន សន្យាជួយអ៊ុយក្រែន លើកិច្ចការងារស៊ើបការណ៍ពិសេស សម្រាប់យោធា

បរទេស៖ ប្រទេសញូវស៊ីឡេន បានប្រកាសកាលពីថ្ងៃម្សិលមិញហើយថា នឹងជួយគាំទ្រទៅដល់​សម្ព័ន្ធមិត្តរបស់អ៊ឺរ៉ុប ដើម្បីប្រមូលព័ត៌មានសំងាត់ ទៅលើកងកម្លាំងយោធារុស្ស៊ី ដែលកំពុងមានប្រតិបត្តិការ​ នៅក្នុងប្រទេសអ៊ុយក្រែន។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានបញ្ជាក់ទៀតថា កងកម្លាំងយោធាជំនាញរបស់ញូវស៊ីឡេន ប្រមាណជា៩នាក់ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសប៊ែលហ្ស៊ិក និងប្រទេសអង់គ្លេស ដើម្បីចាប់ផ្តើមធ្វើកិច្ចការងារមួយនេះ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី Ardern បានបញ្ជាក់បែបនេះថា៖ កងកម្លាំងយោធាដែលបញ្ជូន ទៅនឹងបន្តធ្វើការងាររយៈពេល៣ខែ ដើម្បីធ្វើការងារសំខាន់ៗមួយចំនួន ទាំងថ្ងៃនិងយប់ចេញពីតំបន់សង្គ្រាម ដើម្បីជួយរំលែកការងារ ជាមួយនឹងសម្ព័ន្ធមិត្ត។

គួរឲ្យដឹងដែរថា ក្នុងចំណោមនោះយោធា៥នាក់ នឹងធ្វើកិច្ចការងារឃ្លាំមើលផ្កាយរណប ខណៈដែលយោធាផ្សេងទៀត នឹងទទួលបានកិច្ចការងារ ក្នុងការស៊ើបការណ៍ ទៅលើសកម្មភាពនានា របស់រុស្ស៊ី ជាមួយនឹងក្រុមការងារសម្ព័ន្ធមិត្ត និងជាពិសេសណាតូ៕ ប្រែសម្រួល៖ស៊ុនលី

To Top