ព័ត៌មានអន្តរជាតិ

អាមេរិក មានទង្ទិលសង្ស័យជុំវិញ ករណីដែលថា មហាសេដ្ឋីរុស្ស៊ី និងមន្រ្តីអ៊ុយក្រែន ២នាក់ ត្រូវគេបំពុល

បរទេស៖ ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការអះអាងពី ក្រុមអ្នកសារព័ត៌មានស៊ើបអង្កេត Bellingcat កាលពីថ្ងៃចន្ទថា មហាសេដ្ឋីរុស្ស៊ី Roman Abramovich និងអ្នកចរចាអ៊ុយក្រែនពីរនាក់ អាចត្រូវបានបំពុលដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ ដើម្បីបញ្ឈប់ការចរចាសន្តិភាពនៅអ៊ុយក្រែន ចំណែក រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមសេចក្តីរាយការណ៍ បានសម្តែងការងឿងឆ្ងល់ទៅលើរឿងនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការស៊ើបអង្កេតបង្ហាញថារោគសញ្ញារបស់លោក Abramovich និងមន្ត្រីអ៊ុយក្រែនពីរនាក់ ដែលពាក់ព័ន្ធនឹងការចរចាសន្តិភាពជាមួយរុស្ស៊ី អាចបណ្តាលមកពីកត្តាបរិស្ថាន (កត្តាសុខភាពធម្មតា) ជំនួសឱ្យការបំពុលវិញ។ នេះបើតាមសារព័ត៌មាន រ៉យទ័របានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលអាមេរិកដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

មានការអះអាងដោយមិនបានបញ្ជាក់ បានឱ្យដឹងថា «ការស៊ើបអង្កេតបង្ហាញយ៉ាងខ្លាំងថានេះជា ផលប៉ះពាល់របស់បរិស្ថានមកលើសុខភាព មិនមែនជាការបំពុលនោះទេ។

សូមជម្រាបថា នៅមុននេះ កាសែត Wall Street Journal បានរាយការណ៍ថា បុរសទាំង៣នាក់មាន “រោគសញ្ញានៃការសង្ស័យថាពុល” ដែលរួមមាន “ភ្នែកក្រហម របកស្បែកនៅលើមុខ និងដៃរបស់ពួកគេ” ដោយសំអាងលើអ្នកដែលដឹងពីបញ្ហានេះ៕ប្រែសម្រួលៈ ណៃ តុលា

To Top