ព័ត៌មានអន្តរជាតិ

Updated៖ រុស្ស៊ី សម្រេចចិត្តកាត់បន្ថយ ប្រតិបត្តិការប្រយុទ្ធ នៅបរិវេណក្រុងគៀវ និងតំបន់ប៉ែកខាងជើងអ៊ុយក្រែន

ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ថា អនុរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន បានលើកឡើងថា ប្រទេសរុស្ស៊ី បានសម្រេចចិត្ត “កាត់បន្ថយយ៉ាងខ្លាំង នូវប្រតិបត្តិការប្រយុទ្ធ” នៅជុំវិញរដ្ឋធានី គៀវ (Kyiv) និងទីក្រុងភាគខាងជើង Chernihiv ។ លោកអនុរដ្ឋមន្ត្រីរូបនេះស្ថិតក្នុង ចំណោមមន្ត្រីនៅទីក្រុងអ៊ីស្តង់ប៊ុល សម្រាប់កិច្ចពិភាក្សាតទល់មុខ ជាមួយគណៈប្រតិភូអ៊ុយក្រែន ។

គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើង តាមសំណើរបស់អ៊ុយក្រែន សម្រាប់ការធានាសន្តិសុខ ក្នុងគោលបំណងបញ្ចប់ ការឈ្លានពានរបស់រុស្ស៊ី ។

ម្ចាស់ក្លឹប Chelsea និងមហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich បានបង្ហាញខ្លួននៅក្នុង កិច្ចប្រជុំនេះផងដែរ ។

វិមានក្រឹមឡាំង ច្រានចោលរបាយការណ៍ដែល ថាមហាសេដ្ឋីត្រូវបាន បំពុលកាលពីដើមខែនេះ ។

ប្រធានាធិបតីតួកគី Erdogan បានថ្លែងថា ដល់ពេលហើយដែលកិច្ចចរចា ផ្តល់លទ្ធផលជាក់ស្តែង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top