ព័ត៌មានអន្តរជាតិ

ប្រភពពីអ៊ុយក្រែន អះអាងថា បានវាយប្រហារ ដោយមីស៊ីល យុទ្ធសាស្រ្ត Tochka-U ទៅលើឃ្លាំងអាវុធរុស្ស៊ី

បរទេស ៖ ប្រភពពីទីក្រុងគៀវ ប្រទេសអ៊ុយក្រែន បាននិយាយថា ការផ្ទុះភ្លឺមួយពេញមេឃនៅភាគខាងត្បូង នៃទីក្រុង Belgorod នៃប្រទេសរុស្ស៊ី កាលពីល្ងាចថ្ងៃអង្គារ គឺបណ្តាលមកពីមីស៊ីលផ្លោង របស់អ៊ុយក្រែនបានវាយប្រហារ ឃ្លាំងអាវុធ។ ខណៈដែលមិនមាន របាយការណ៍ពីជនស៊ីវិលស្លាប់នោះ ទាហានរុស្ស៊ីបួននាក់ប្រហែលជាបានរង របួសក្នុងការវាយប្រហារនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន RIA Novosti បានជំទាស់នឹងការអះអាងនេះ ដោយនិយាយថា ឧបទ្ទវហេតុនេះគឺបណ្តាលមកពី “កំហុសរបស់មនុស្ស” ។

វីដេអូនៃការផ្ទុះបន្ទាប់ ពីការផ្ទុះបន្ទាប់បន្សំ បានចាប់ផ្តើមធ្វើឡើង។ របាយការណ៍ដំបូងបានប៉ាន់ស្មានថា មាននរណាម្នាក់នៅឃ្លាំងផ្ទុកអាវុធ បានធ្វើខុសអ្វីមួយ ប៉ុន្តែប្រព័ន្ធ ផ្សព្វផ្សាយ អ៊ុយក្រែនភ្លាមៗបានអះអាងថា កងពលតូចមីស៊ីលទី 19 នៃយោធា របស់ពួកគេបានបាញ់មីស៊ីល ផ្លោងយុទ្ធសាស្ត្រ Tochka-U នៅឃ្លាំង។

ប្រធានតំបន់ លោក Vyacheslav Gladkov បានប្រាប់បណ្តាញព័ត៌មានរុស្ស៊ីថា ការផ្ទុះបានកើតឡើងនៅក្នុងភូមិ Krasny Oktyabr ចម្ងាយប្រហែល 20 គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top