បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung បានដកអក្សរ ‘Z’ ចេញពីការដាក់ស្លាកយីហោស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួន នៅក្នុងប្រទេសឡាតវី ប្រទេសលីទុយអានី និង នៅប្រទេសអេស្តូនី។ Galaxy Z Fold 3 និង Galaxy Z Flip 3 ឥឡូវនេះត្រូវបានចុះបញ្ជីជា Galaxy Fold 3 និង Galaxy Flip 3 នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុននៅក្នុង បណ្តាប្រទេសរបស់រដ្ឋបាល់ទិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា Samsung មិនបានធ្វើអត្ថាធិប្បាយលើការផ្លាស់ប្តូរនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានលើកឡើងថា ការផ្លាស់ប្តូរនេះគឺដោយសារតែវិបត្តិអ៊ុយក្រែន ដោយសារនិមិត្តសញ្ញា ‘Z’ ត្រូវបានប្រើប្រាស់ដោយរុស្ស៊ីក្នុងអំឡុងពេលការវាយលុកយោធាដែលកំពុងបន្តនៅក្នុងប្រទេស។
គេហទំព័រ Android Headlines បានសរសេរថា បានសរសេរដែលជាអ្នកដំបូងគេដែលរាយការណ៍ អំពីការផ្លាស់ប្តូររបស់ក្រុមហ៊ុន ដែល”នេះទំនងជាមិនមែនជាការផ្លាស់ប្តូរអចិន្រ្តៃយ៍ទេ” និងថា “យីហោកូរ៉េប្រហែលជាទម្លាក់អក្សរ Z ដោយសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែនដោយពិចារណាលើទីផ្សារដែលការផ្លាស់ប្តូរឈ្មោះមានប្រសិទ្ធភាព”
“ម៉ាកយីហោកូរ៉េប្រហែលជាទម្លាក់អក្សរ Z ដោយសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន ដោយពិចារណាលើទីផ្សារដែលការផ្លាស់ប្តូរឈ្មោះចូលជាធរមាន។ វាបាននិយាយថា “នេះទំនងជាមិនមែនជាការផ្លាស់ប្តូរអចិន្រ្តៃយ៍ទេ” ។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ទូរស័ព្ទនៅតែដាក់លក់នៅ លើទីផ្សារជាមួយនឹងយីហោ ‘Z’ នៅក្នុងទីផ្សារអ៊ុយក្រែន។
សូមជម្រាបថា កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានជំរុញសហគមន៍ពិភពលោកឱ្យហាមឃាត់ផ្នែកខ្លះនៃអក្សរ ‘Z’ ចាប់តាំងពីទស្សនៈរបស់រដ្ឋាភិបាលទីក្រុង គៀវ ដែលអក្សរនេះ វាតំណាងឱ្យ “សង្គ្រាមឈ្លានពានរបស់រុស្ស៊ី” ៕
ប្រែសម្រួលៈ ណៃ តុលា