ព័ត៌មានអន្តរជាតិ

អតីតអ្នកត្រួត ពិនិត្យអាវុធ នុយក្លេអ៊ែរអ៊ីរ៉ាក់ទីមួយ របស់អ.ស.ប.៖ ចាំបាច់ត្រូវត្រួតពិនិត្យយ៉ាងម៉ត់ចត់ ចំពោះទង្វើ របស់បន្ទប់ពិសោធន៍ ជីវសាស្រ្តអាមេរិក នៅអ៊ុយក្រែន

ពេលថ្មីៗនេះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា មានភស្តុតាងបញ្ជាក់ថា បន្ទប់ពិសោធន៍ជីវសាស្ត្រ អាមេរិក នៅប្រទេសអ៊ុយក្រែន មានបំណងចម្លង មេរោគជម្ងឺ ឆ្លងដោយសម្ងាត់ ។ ចំពោះការនេះ លោកScott Ritter អតីតអ្នកត្រួតពិនិត្យអាវុធ នុយក្លេអ៊ែរអ៊ីរ៉ាក់ទីមួយ នៃអ.ស.ប. និងជាអតីតមន្ត្រី ស៊ើបការណ៍ កងម៉ារីនអាមេរិក បានថ្លែងថា ចាំបាច់ត្រូវត្រួតពិនិត្យយ៉ាងម៉ត់ចត់ ចំពោះទង្វើទាំងអស់ របស់បន្ទប់ពិសោធន៍ជីវសាស្ត្រអាមេរិកនៅអ៊ុយក្រែន មានតែដូច្នេះទេទើបអាចបញ្ជាក់ថា តើអាមេរិកមានគោរព«អនុសញ្ញាហាមឃាត់ អាវុធនុយក្លេអ៊ែរ»ឬអត់។

បើតាមសារព័ត៌មានបានឱ្យដឹងថា អាមេរិកមានសំណង់ សម្រាប់សហប្រតិបត្តិការ ដែលក្នុងនោះបួករួមទាំង បន្ទប់ពិសោធន៍ជីវសាស្ត្រចំនួន២៦កន្លែង នៅប្រទេសអ៊ុយក្រែន ផងដែរ លោកScott Ritterថា ខ្ញុំមិនយល់ទេថា ហេតុអីចាំបាច់ត្រូវសាងសង់ បន្ទប់ពិសោធន៍ជីវស្ត្រ ចំនួន២៦កន្លែង ហើយខ្ញុំក៏មិន យល់ដែរថា គម្រោងដែលរុស្ស៊ីចោទប្រកាន់ទាំងអស់នោះ ហេតុអ្វីត្រូវអនុញ្ញាតឱ្យ មាននៅអ៊ុយក្រែន អាមេរិកចាំបាច់ត្រូវធ្វើការពន្យល់ បកស្រាយ ចំពោះរឿងនេះ ។ លោក Scott Ritterយល់ឃើញថា ទោះបីជាបន្ទប់ពិសោធន៍ ជីវសាស្ត្រ ទាំងអស់នេះ ស្ថិតនៅក្នុងទឹកដីអ៊ុយក្រែនក៏ដោយ ក៏ប៉ុន្តែ មិនបាច់សង្ស័យទេថា អ្វីទាំងអស់នេះ ស្ថិតនៅក្រោមការដឹកនាំ ដោយអាមេរិក ដោយអនុលោមតាមអនុស្សរណៈ ចុះហត្ថលេខារវាងអាមេរិក និងអ៊ុយក្រែននៅឆ្នាំ២០០៥ ។ លោកបានព្រមានថា ទីភ្នាក់ងារស៊ើបការណ៍កណ្តាល (CIA) អាមេរិកធ្លាប់ប្រើប្រាស់ អាវុធជីវសាស្រ្ត បង្កគ្រោះទុរិ្ភក្សដោយស្ងាត់ៗ ។ ប្រសិនបើអាមេរិកចង់ធ្វើរឿង ដូចនេះម្តងទៀត នោះខ្ញុំនឹងមិនភ្ញាក់ផ្ញើលទេ ៕

To Top