ប៉េកាំង ៖ ប្រទេសចិន បានសម្រេចចិត្ត អនុម័តការរឹតបន្តឹងទិដ្ឋាការ ទៅវិញទៅមក លើសហរដ្ឋអាមេរិក ។ មន្ត្រីអ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឲ្យដឹងថា មន្ត្រីដែលនិយាយកុហក អំពីបញ្ហាសិទ្ធិមនុស្ស របស់ប្រទេសចិន បានជំរុញឱ្យមានការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសចិន និងធ្វើឱ្យប៉ះពាល់ដល់ផល ប្រយោជន៍របស់ប្រទេសចិន ។
អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសកាលពីពេលថ្មីៗនេះថា នឹងដាក់កំហិតទិដ្ឋាការ លើមន្ត្រីចិន ចំពោះការរំលោភសិទ្ធិមនុស្ស ។
លោក Wang បាន ប្រាប់ សន្និសីទ សារព័ត៌មាន ប្រចាំថ្ងៃមួយថា ភាគី ខាង អាមេរិក បាន ប្រឌិត រឿង កុហក បោកប្រាស់ លើ បញ្ហា សិទ្ធិមនុស្ស ហើយ បាន ប្រើ វា ជា លេស ដើម្បី ជ្រៀតជ្រែក កិច្ចការ ផ្ទៃក្នុង របស់ ប្រទេស ចិន បង្ខូច កេរ្តិ៍ឈ្មោះ របស់ ចិន និង គាបសង្កត់ លើមន្ត្រី ចិន។
លោក Wang បានបន្ដថា “ទង្វើដែលមិនសមហេតុផល ទាំងនេះ បានបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាន ដែលគ្រប់គ្រង ទំនាក់ទំនងអន្តរជាតិ ប្រទេសចិនប្រឆាំង នឹងពួកគេយ៉ាង ម៉ឺងម៉ាត់”។
លោកបន្ថែម ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ របស់ចិន និង ការពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់បុគ្គលិកចិន និងអនុលោម តាមបទប្បញ្ញត្តិ ពាក់ព័ន្ធនៃច្បាប់ប្រឆាំង ទណ្ឌកម្មបរទេស របស់ប្រទេសចិន ប្រទេសចិន បានសម្រេចអនុម័តការរឹតបន្តឹង ទិដ្ឋាការទៅវិញទៅមកលើសហរដ្ឋអាមេរិក ។
លោក Wang បានបន្ថែមទៀតថា មន្ត្រី ដែលនិយាយកុហក អំពីបញ្ហាសិទ្ធិ មនុស្ស របស់ ប្រទេសចិន បានជំរុញ ឲ្យមាន ការដាក់ ទណ្ឌកម្ម ប្រឆាំង នឹង ប្រទេស ចិន និងធ្វើ ឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ របស់ ចិន ៕
ប្រែសម្រួល ឈូក បូរ៉ា