ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការបំផ្លាញកិច្ចចរចា សន្តិភាព រវាងរុស្ស៊ី និង អ៊ុយក្រែន បានបង្ហាញម្តងទៀតថា អាមេរិក ទើបជាអ្នកគំរាមកំហែងធំបំផុត នៃសុខសន្តិភាព របស់ពិភពលោក

ថ្ងៃទី២៩ ខែមីនា តាមម៉ោងក្នុងតំបន់ កិច្ចចរចាជុំទី៥ រវាងរុស្ស៊ីនិងអ៊ុយក្រែន បានបញ្ចប់នៅប្រទេសតួកគី ។ លោក Cavusoglu រដ្ឋមន្ត្រីការបរទេសតួកគី បានទម្លាយឱ្យដឹងថា កិច្ចចរចាលើកនេះ ជាកិច្ចចរចា ដែលទទួលបានការវិវឌ្ឍ រីកចម្រើនខ្លាំងបំផុត គិតរហូតដល់បច្ចុប្បន្ននេះ ។ លោក Medinsky ប្រធានគណប្រតិភូ ខាងកិច្ចចរចា របស់រុស្ស៊ីបានថ្លែងថា បើសិនជាភាគីទាំងពីរ អាចជំរុញយ៉ាងលឿន នូវការងារ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ព្រមទាំងឈានដល់ការបន្ទន់ ជំហរគ្នាទៅវិញទៅមក នោះសន្តិភាពនឹងមក ដល់កាន់តែឆាប់រហ័ស ។ រីឯសមាជិកគណប្រតិភូអ៊ុយក្រែនបានថ្លែងថា ឯកសារជាមូលដ្ឋានសម្រាប់ ឱ្យប្រធានាធិបតី នៃប្រទេសទាំងពីរជួបសន្ទនា បានត្រៀមរៀបចំរួចរាល់ហើយ ។

យោងតាមដំណឹងពាក់ព័ន្ធបានឱ្យដឹងថា កិច្ចចរចាលើកនេះ ទទួលបានលទ្ធផលដ៏គន្លឹះជាច្រើន ក្នុងនោះបូករួមទាំងអ៊ុយក្រែនរក្សាអព្យាក្រឹតជាស្ថាពរ លះបង់ចោលការចូលសម័្ពន្ធយោធា រុស្ស៊ីមិន ប្រឆាំងអ៊ុយក្រែន ចូលជាសមាជិក នៃសហភាពអឺរ៉ុប និងបន្ធូរបន្ថយការប៉ះទង្គិច ជាមួយអ៊ុយក្រែន ដោយចែកជាដំណាក់កាល ព្រមពេលជាមួយគ្នានេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ មានការរំពឹង អាចសម្រេចបាននូវកិច្ចជំនួប ។ ឆ្លងតាមរយៈកិច្ចចរចា សន្តិភាពទាំង៥ជុំ ភាគីទាំងពីរ ទទួលបានសមិទ្ធផលយ៉ាងសកម្ម ដែលបានមកដោយមិនងាយទេ ។

តាមដំណឹងស្តីពីកិច្ចចរចា សន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន ទទួលបានការវិវឌ្ឍរីកចម្រើន ដែលត្រូវបានផ្សព្វផ្សាយចេញទៅ សន្ទស្សន៍ភាគហ៊ុនសំខាន់ៗ របស់អឺរ៉ុបនិងអាមេរិក បានឡើងថ្លៃភ្លាម ។ ប្រការនេះបានបង្ហាញថា សហគមន៍អន្តរជាតិ អបអរស្ថាគមន៍ ចំពោះការកែលម្អ នៃស្ថានការណ៍រវាងរុស្ស៊ីនិង អ៊ុយក្រែន ។ ប៉ុន្តែ អាមេរិក ដែលជាអ្នកបង្កវិបត្តិអ៊ុយក្រែន មុនគេ បែរជាមិនសូវមានប្រតិកម្មអីទេ រហូតដល់បង្ហាញអាកប្បកិរិយា មិនស្វាគមន៍ទៀតផង ។
នៅថ្ងៃដែលកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន ទទួលបានលទ្ធផលជាទីគាប់ប្រសើរ លោក Adeyemo អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញ វត្ថុអាមេរិកបានអះអាងថា ដើម្បីកាត់កម្សោយ “សមត្ថភាពប្រើប្រាស់ម៉ាស៊ីន ធ្វើប្រយុទ្ធរបស់វិមានក្រឹមឡាំង ” អាមេរិកនិងសម្ព័ន្ធមិត្ត របស់គេបាននិងកំពុង គ្រោងផែនការ ក្នុងន័យដាក់ទណ្ឌកម្មថ្មី ទៅលើមុខរបរអាជីវកម្មសំខាន់ៗ ជាច្រើនក្នុងសេដ្ឋកិច្ចរុស្ស៊ី ឧទាហរណ៍ដូចជាបញ្ហា ពាក់ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម ។
មួយផ្នែកបានពង្រីកការដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ី មួយផ្នែកទៀតប្រញាប់ “ប្រគល់កាំបិត”ឱ្យអ៊ុយក្រែន ។ នៅថ្ងៃដែលរុស្ស៊ីនិងអ៊ុយក្រែនធ្វើកិច្ចចរចា លោក បៃដិន ប្រធានាធិបតីបានកោះ ហៅអ្នកដឹកនាំ នៃប្រទេសអង់គ្លេស អាល្លឺម៉ង់ បារាំងនិងអ៊ីតាលី ជាដើមធ្វើកិច្ចជំនួប តាមរយៈទូរស័ព្ទ ដោយបានសម្រេចថា នឹងបន្តផ្តល់ជំនួយដល់អ៊ុយក្រែន ជាបន្តទៀត ក្នុងនោះក៏បូករួមទាំងផ្តល់អាវុធ កាន់តែច្រើនដល់អ៊ុយក្រែន ផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

ទាក់ទិននឹងរឿងនេះ អឺរ៉ុប បានលេចចេញសំឡេងពិចារណាកំហុស ប្រកបដោយវិចារណញ្ញាណ ។ ធនាគារគំនិតដូចជាមជ្ឈមណ្ឌល គោលនយោបាយអឺរ៉ុប និងវិទ្យាស្ថានសិក្សាស្រាវជ្រាវ កិច្ចការអន្តរជាតិ របស់ចក្រភពអង់គ្លេសជាដើម បាននាំគ្នាចេញផ្សាយអត្ថបទ ដោយបានលើកឡើងថា ការដាក់ទណ្ឌកម្ម មិនមែនជាច្រកចេញ សម្រាប់បញ្ចប់សង្គ្រាម និងបង្កបង្កើតរបៀបរៀបរយសន្តិសុខ អឺរ៉ុបនោះទេ ក្បួនច្បាប់សន្តិសុខអឺរ៉ុប ត្រូវកំណត់ដោយជនជាតិអឺរ៉ុប ហើយក៏មិនអាចច្រាន ចោលរុស្ស៊ីនោះឡើយ ។

ការដែលអាមេរិកបានរារាំង និងបំផ្លិចបំផ្លាញ កិច្ចចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន បានបង្ហាញម្តងទៀតថា អាមេរិកទើបជាអ្នកគំរាមកំហែងធំបំផុត នៃសុខសន្តិភាព របស់ពិភពលោក ។ ការឈរនៅម្ខាងខុសឆ្គងក្នុងប្រវត្តិសាស្ត្រ ទីបំផុតគឺពិបាកគេចផុត ពីទណ្ឌកម្មប្រវត្តិសាស្ត្រណាស់ ។ “ម៉ាស៊ីនបំផុសសង្គ្រាម” របស់អាមេរិកគួរតែបញ្ឈប់ហើយ !

To Top