ព័ត៌មានអន្តរជាតិ

គ្រាប់មីស៊ីល មិនទាន់អះអាងប្រភព ជាច្រើនគ្រាប់ បាញ់ចូលទឹកដីរុស្សី

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាកាលពីថ្ងៃសុក្រម្សិលមិញនេះ មីស៊ីលជាច្រើនគ្រាប់ត្រូវបានគេដឹងថា បានបាញ់ចូលទៅដល់ តំបន់ភាគខាងត្បូងនៃប្រទេសរុស្សី Belgorod ប៉ុន្តែដោយមិនទាន់អះអាង ពីប្រភពបាននៅឡើយទេ។

គ្រាប់មីស៊ីលទាំងនោះ បានហោះធ្លាក់នៅក្នុងតំបន់ ព្រមទាំងបានបំផ្លាញប្រព័ន្ធ ផ្គត់ផ្គង់អគ្គិសនីដ៏សំខាន់ ព្រមទាំងផ្ទះរបស់ពលរដ្ឋរុស្សី មួយកន្លែងផងដែរហើយយោងតាម ការបញ្ជាក់ដោយអភិបាលក្រុង Vyacheslav Gladkov បានបញ្ជាក់សម្លេងផ្ទុះបាន លាន់លឺចេញពីរដ្ឋធានីរបស់ Belgordo។

លោកអភិបាលក្រុងបានបន្តទៀតថា ពួកយើងកំពុងចាប់ផ្តើមធ្វើការងារ ជាមួយនឹងហេតុការណ៍នេះ។ រឿងដែលសំខាន់នោះយើង មិនទទួលរបាយការណ៍ អំពីអ្នករងរបួសណាម្នាក់ឡើយ។ ខ្ញុំបានធ្វើដំណើរទៅដល់ទីកន្លែង ដោយផ្ទាល់ដើម្បីពិនិត្យឲ្យកាន់តែច្បាស់ អំពីហេតុការណ៍នេះផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top