បរទេស៖ មេដឹកនាំរបស់ប្រទេសចិន ជាច្រើនរូបបានធ្វើការព្យាយាម ក្នុងការកាត់បន្ថយសំពាធ ពីសំណាក់អឺរ៉ុប ចំពោះជំហរបស់គេប្រឆាំងទៅនឹង ប្រទេសរុស្សីចំពោះជម្លោះនៅអ៊ុយក្រែន ដោយព្រមានថា កិច្ចសហប្រតិបត្តិការរវាង ទីក្រុងប៉េកាំង និងទីក្រុងប្រ៊ូសែល គឺទាមទារចាំបាច់បំផុតនៅពេលនេះ ក្នុងការការពារការខូចខាតធ្ងន់ធ្ងរ ចំពោះសេដ្ឋកិច្ចជាសកល របស់ពិភពលោក។
ថ្លែងនៅក្នុងកិច្ចប្រជុំតាមវិដេអូមួយ កាលពីថ្ងៃសុក្រជាមួយនឹងបណ្តា មេដឹកនាំអឺរ៉ុប លោកប្រធានាធិបតីចិន Xi Jinping បាននិយាយព្រមានថា ពិភពលោកនឹងចំណាយ ពេលជាច្រើនឆ្នាំឬច្រើនទសវត្ស ដើម្បីអាចធ្វើឲ្យសេដ្ឋកិច្ចសកល ងើបឡើងវិញចេញពីវិបត្តិសង្គ្រាម រវាងអ៊ុយក្រែននិងរុស្សីនេះ។
លោក Xi បានបន្តទៀតថា ដើម្បីប្រឆាំងនិងការការពារ ទៅលើទំហំខូចខាតទាំងនេះចិន និងសហភាពអឺរ៉ុបដែលជា កម្លាំងទីផ្សារ និងប្រទេសដ៏មានកម្លាំង សេដ្ឋកិច្ចខ្លាំងគួរតែបង្កើន កិច្ចសហប្រតិបត្តិការនិង ទំនាក់ទំនងគ្នាឲ្យបាន កាន់តែស៊ីជម្រៅទៅលើ បញ្ហាសំខាន់ៗទាំងនេះ ពីព្រោះថាវាគឺជាក្តីព្រួយបារម្ភ របស់សកលលោកចំពោះមុខ បញ្ហាសន្តិភាពនិងកិច្ចការងារអភិវឌ្ឍ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
