ព័ត៌មានអន្តរជាតិ

លោក ​Xi Jinping ប្រធានរដ្ឋចិន​ ជួបពិភាក្សា​ជាមួយ​ ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​ និងប្រធានគណៈកម្មាធិការ​អឺរ៉ុប​

ថ្ងៃទី១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួប ពិភាក្សាជាមួយលោក Michelle ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការ​​សហភាព​អឺរ៉ុប​ តាម​ប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង​។

ថ្លែងក្នុងកិច្ចជំនួប​ លោក ​Xi Jinping បាន​លើកឡើងថា​ ​តាំងពីឆ្នាំមុនមក ​ទំនាក់ទំនង​រវាង​ចិន និងអឺរ៉ុប​សម្រេច​បានូវ​ការ​អភិវឌ្ឍថ្មី​ក្នុងការឆ្លើយតប នឹង​បញ្ហាប្រឈម​ ​កិច្ច​សហប្រតិបត្តិការ​រវាងចិន និងអឺរ៉ុប​ ទទួលបាន​សមិទ្ធផលថ្មី ក្នុងការ​ពុះពារការលំបាក។​ 

ការពិត​បានបញ្ជាក់ថា​ ​ចិននិង​អឺរ៉ុប​មាន​ផលប្រយោជន៍ រួមយ៉ាង​ទូលំទូលាយ​ និង​មាន​មូលដ្ឋាន​​សហការ​ យ៉ាង​ជ្រាលជ្រៅ​ ​មានតែ​ការ​ធ្វើកិច្ចសហប្រតិបត្តិការ​ និង​សម្រុះសម្រួល​គ្នា ​ទើបអាច​ដោះ​ស្រាយបញ្ហា​ និង​ឆ្លើយតបនឹង​បញ្ហាប្រឈមបាន​។​

ជាការឆ្លើយតប លោក​ Michelle ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Ursula von der Leyen បាន​ថ្លែងថា​ ​ភាគីអឺរ៉ុប​រំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់​​ គោលការណ៍ចិនតែមួយ​ រីករាយ​រួមជាមួយ​ភាគីចិន​ធ្វើ​ឱ្យ កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យដូចជា​សេដ្ឋកិច្ចនិង​​ពាណិជ្ជកម្ម​ ការវិនិយោគ​ ​ថាមពល​ និងការអភិវឌ្ឍបៃតង​ជាដើមឱ្យកាន់តែស៊ី​ជម្រៅ​ ដើម្បី​រួមគ្នា​ឆ្លើយតបនឹង​បញ្ហា​ប្រឈម​សកល ​ដូចជា​ការរីករាល​ដាល​នៃ​ជំងឺកូវីដ១៩ ​បម្រែ​បម្រួលអាកាសធាតុ ​ការអភិរក្ស​ជីវចម្រុះជាដើម​ ធ្វើកិច្ចខិតខំប្រឹងប្រែង​ដើម្បី​ជំរុញសន្តិភាព​ ​កំណើន​សេដ្ឋកិច្ច​ និង​វិបុលភាព​រួម​៕

To Top