ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានរកឃើញភ័ស្តុតាង ដែលបង្ហាញថាទីក្រុងគៀវ គ្រោងនឹងប្រើប្រាស់សារធាតុបង្កជំងឺ ដែលត្រូវបានបង្កើតនៅក្នុងបន្ទប់ពិសោធន៍ជីវសាស្ត្រ ដែលផ្តល់មូលនិធិដោយ មន្ទីរបញ្ចកោណប្រឆាំងនឹង ប្រជាជនតំបន់ដុនបាស និងប្រទេសរុស្ស៊ី នេះបើយោងតាមអត្ថបទដែលបាន ចេញផ្សាយនៅលើ គេហទំព័រ RT ។
ទន្ទឹមនឹងចេតនារបស់ទីក្រុងគៀវ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ថា បានកំណត់អត្តសញ្ញាណជាក់ស្តែង របស់សហរដ្ឋអាមេរិក និងមន្ត្រីពាក់ព័ន្ធ ក្នុងការបង្កើតអាវុធជីវសាស្ត្រ នៅអ៊ុយក្រែន។
របាយការណ៍នេះបានឲ្យដឹង ដោយដកស្រង់សម្តីអ្នកនាំពាក្យ ក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានលើកឡើងថា មន្ត្រីទាំងនេះគឺជា “ប្រធានផ្នែក និងបុគ្គលិកនៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក ក៏ដូចជាអ្នកម៉ៅការសំខាន់របស់ខ្លួន” ។
លោក Hunter Biden កូនប្រុសរបស់លោកប្រធានាធិបតីអាមេរិក បច្ចុប្បន្នលោក ចូ បៃដិន បានចូលរួមដោយផ្ទាល់នៅក្នុង យុទ្ធនាការទាំងនេះ លោក Konashenkov បានលើកឡើងថា ដោយលើកឡើងពីការស៊ើបអង្កេត ដោយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដោយបន្ថែមថា លោក Hunter Biden បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ អ្នកម៉ៅការមន្ទីរបញ្ចកោណ Metabiota ដែលមានជំនាញក្នុងការស្រាវជ្រាវ លើភ្នាក់ងារបង្កជំងឺដែលអាច ត្រូវបានប្រើ ដើម្បីអភិវឌ្ឍអាវុធជីវសាស្រ្ត ៕
ប្រែសម្រួល ឈូក បូរ៉ា