ព័ត៌មានអន្តរជាតិ

អាមេរិក នឹងធ្វើការជា មួយសម្ព័ន្ធមិត្ដ ក្នុងការផ្ទេររថក្រោះ ផលិតដោយសហភាព សូវៀត ទៅឲ្យអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ កាសែត New York Times បានរាយការណ៍ដោយដកស្រង់ ពីរដ្ឋបាលសហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិក នឹងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីផ្ទេររថក្រោះ ផលិតដោយសូវៀត ទៅកាន់អ៊ុយក្រែន ដើម្បីពង្រឹងការការពារ របស់ខ្លួននៅក្នុងតំបន់ ដុនបាស ជាផ្លូវការ។

យោងតាមកាសែតខាងលើបានឱ្យដឹងថា ការផ្ទេរដែលស្នើសុំដោយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ។ កាសែតនេះបានចុះផ្សាយថា មន្ត្រីរូបនេះបានបដិសេធ មិននិយាយថា តើរថក្រោះប៉ុន្មានគឿងនឹងត្រូវបញ្ជូន ឬមកពីប្រទេសណាខ្លះនោះទេ ។

មន្ទីរបញ្ចកោណ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ទៅកាន់ទីភ្នាក់ងារ សារព័ត៌ Reuters នោះទេ ហើយសេតវិមាន មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការ អត្ថាធិប្បាយដែរ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមកាសែត NewYorkTimes បានឱ្យដឹងថា រថក្រោះនេះនឹងអនុញ្ញាត ឱ្យអ៊ុយក្រែនធ្វើការវាយប្រហារ ដោយកាំភ្លើងធំរយៈចម្ងាយឆ្ងាយ ទៅលើគោលដៅរបស់រុស្ស៊ីនៅក្នុងតំបន់ដុនបាស ភាគអាគ្នេយ៍ អ៊ុយក្រែន ជាប់ព្រំដែនរុស្ស៊ី។

កាសែតនេះបានចុះផ្សាយឲ្យដឹងទៀតថា វាជាលើកដំបូងនៅក្នុងសង្រ្គាម ដែលសហរដ្ឋអាមេរិក បានជួយផ្ទេររថក្រោះទៅឲ្យបរទេស ដូចជាប្រទេសអ៊ុយក្រែន បច្ចុប្បន្ននេះ ៕ប្រែសម្រួល ឈូក បូរ៉ា

To Top