ព័ត៌មានអន្តរជាតិ

ផ្លែឈើថៃ ត្រូវបានដឹកជញ្ជូន ទៅកាន់ប្រទេសចិន តាមរយៈផ្លូវដែក ចិន-ឡាវ ជាលើកដំបូង

ថ្ងៃទី១ ខែមេសា ផ្លែឈើថៃត្រូវបានដឹកជញ្ជូន ទៅកាន់ប្រទេសចិន តាមរយៈផ្លូវដែកចិន-ឡាវ ជាលើកដំបូង ផ្លែឈើជើងនេះនឹងដាក់លក់ ក្នុងទីផ្សារនៅក្រុង Kunming មុនបណ្យឆេងម៉េង តាមការប៉ាន់ប្រមាណ។

បន្ទាប់ពីដឹកជញ្ជូនទៅកាន់ក្រុងវៀងច័ន្ទ រដ្ឋធានីប្រទេសឡាវ ធុរេនចំនួន៤០តោន និងដូងចំនួន២០តោន ដែលផលិតនៅថៃ បានដឹកពីស្ថានីយភាគខាងត្បូង ក្រុងវៀងច័ន្ទ នៃផ្លូវដែកចិន-ឡាវ នៅថ្ងៃទី១ ខែមេសា ហើយត្រូវដឹកជញ្ជូន ទៅដល់ខេត្ត LouangNamtha ប្រទេសឡាវ ដែលជាប់ព្រំដែន ជាមួយខេត្ត Yunnan ប្រទេសចិន។

តាមការប៉ាន់ប្រមាណ របស់ក្រុមហ៊ុនដែលទទួលបន្ទុក ដំណើរការកំណាត់ឡាវ នៃផ្លូវដែក ចិន-ឡាវ តទៅថ្ងៃមុខ នឹងមានកសិផលថៃ កាន់តែច្រើនដឹកជញ្ជូន ទៅកាន់ប្រទេសចិន ឬទ្វីបអឺរ៉ុប តាមរយៈផ្លូវដែកចិន-ឡាវ ដេលរំលេចថែមមួយកម្រិតទៀត ពីតួនាទីសំខាន់របស់ផ្លូវដែកចិន-ឡាវ ក្នុងការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងតំបន់៕

To Top