ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រ របស់បេសកជន របស់អង្គការសហប្រជាជាតិ នៅភាគឦសានកុងហ្គោ ស្លាប់ទាំងអស់

ហ្គូម៉ា/ សាធារណរដ្ឋកុងហ្គោ (DRC)៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ថា ក្រុមបេកជនរបស់អង្គការ សហប្រជាជាតិ​ នៃសាធារណរដ្ឋកុងហ្គោ ហៅកាត់ (MONUSCO) បានចំណាយពេលទៅកាន់តំបន់គ្រប់គ្រង ដោយកុលសម្ព័ន្ធកាលពីថ្ងៃសៅរ៍ ដែលមានគ្នា៨នាក់បានស្លាប់ ក្នុងអំឡុងពេលធ្លាក់ឧទ្ធម្ភាគចក្រ១គ្រឿង កាលពីថ្ងៃអង្គារនៅភាគឦសាននៃ DRC ។

ពិធីរំលឹកវិញ្ញាណក្ខន្ធបានធ្វើឡើង នៅថ្ងៃសៅរ៍នេះក្នុងទីក្រុង Goma រដ្ឋធានីនៃខេត្ត North Kivu ដែលមានវត្តមានរបស់អគ្គលេខាធិការរង អង្គការសហប្រជាជាតិ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព Jean-Pierre Lacroix ផងដែរ។

លោក Khassim Diagne តំណាងពិសេសផ្នែកការពារ និងសន្តិសុខបម្រើការនៅ MONUSCO បានលើកឡើងថា “អដ្ឋិធាតុនៃកងរក្សាសន្តិភាពរបស់យើង ដែលបានចាកចេញកំពុងធ្វើដំណើរ ត្រឡប់ទៅផ្ទះវិញ។

ឧទ្ធម្ភាគចក្រនេះកំពុងបំពេញបេសកកម្ម ឈ្លបយកការណ៍នៅ Tshanzu ក្បែរទីក្រុង Goma ជាកន្លែងដែលមានការប៉ះទង្គិចគ្នា រវាងក្រុមឧទ្ទាម២៣មីនា ហៅកាត់ (M23) និងយោធា DRC ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ អ្នករក្សាសន្តិភាពទាំង៨នាក់ ដែលជិះលើឧទ្ធម្ភាគចក្រនោះបានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្របានធ្លាក់ ។

បើតាមយោធា DRC បានឲ្យដឹងកាលពីថ្ងៃអង្គារថា ឧទ្ធម្ភាគចក្ររបស់អង្គការសហប្រជាជាតិ ត្រូវបានបាញ់ទម្លាក់ដោយក្រុមឧទ្ទាម M23 ដែលមិនទាន់ត្រូវបានបញ្ជាក់ ដោយអង្គការសហប្រជាជាតិនៅឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top