បរទេស៖ ប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen ព្រមទាំងមន្ត្រីកាទូតជាន់ខ្ពស់ របស់អឺរ៉ុបលោក Josep Borrell បានប្រកាស កាលពីថ្ងៃអង្គារម្សិលមិញហើយថា នឹងគ្រោងបំពេញទស្សនកិច្ច ទៅកាន់រដ្ឋធានី នៃប្រទេសអ៊ុយក្រែន នៅក្នុងសប្តាហ៍នេះ។
សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់លោកស្រី ប្រធានសហភាព បានបញ្ជាក់ទៀតថា មេដឹកនាំអឺរ៉ុបទាំងពីរ ក៏នឹងត្រូវមានផែនការ ដើម្បីជួបពិភាក្សាគ្នាដោយផ្ទាល់ ជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ផងដែរមុនពេលដែលពួកគេ ត្រូវបន្តដំណើរទៅកាន់ទីក្រុង Warsaw ប្រទេសប៉ូឡូញ។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំពីរ នឹងត្រូវបញ្ចប់ទៅ នៅក្នុងប្រទេសប៉ូឡូញនាថ្ងៃសៅរ៍ ដើម្បីចូលរួមព្រឹត្តិការណ៍ រួបរួមសាមគ្គីគ្នាមួយ ដែលត្រូវបានរៀបចំឡើង ដោយអឺរ៉ុប និងកាណាដាឬហៅថា The Stand Up For Ukraine ជាកម្មវិធីមានការចូលរួម ពីសំណាក់មនុស្សល្បីៗទាំងសិល្បៈផង ដើម្បីធ្វើការរ៉ៃអង្គាសប្រាក់ សម្រាប់ជួយជាជំនួយស្បៀង ដល់ប្រទេសអ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី