បរទេស៖ វីដេអូដែលបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ុយក្រែន នៅថ្ងៃអង្គារ ហាក់ដូចជាបង្ហាញមនុស្សក្នុងឯកសណ្ឋាន បានវាយដំ និងបៀតបៀនអ្នកជាប់ឃុំ។
អភិបាលក្រុង Dnepr ដែលជាទីក្រុងធំជាងគេទីបួនរបស់ប្រទេសអ៊ុយក្រែន ក៏នៅជិតកន្លែងដែលឧប្បត្តិហេតុបានកើតឡើង ដែលនេះវាបានបង្ហាញពី ភាពមិនត្រឹមត្រូវនៃការធ្វើបាបនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម ចាត់ទុកអ្នកចាប់ខ្លួនថាជា«មេឧក្រិដ្ឋកម្ម» ហើយអះអាងថា ពួកគេធ្លាប់វាយប្រហារសមាជិកកងជីវពលក្នុងតំបន់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូឃ្លីបនេះ រួមមានវីដេអូពីរដាច់ដោយឡែកពីគ្នា ដែលបង្ហាញពីមនុស្ស ដែលប្រដាប់អាវុធក្នុងសម្លៀកបំពាក់យោធា ចាប់បុរសស្លៀកពាក់ស៊ីវិលវាយយ៉ាងព្រៃផ្សៃ។ កងទ័ពទាំងនោះពាក់អាវ ដៃពណ៌ខៀវដូចគ្នាដែលទាហានអ៊ុយក្រែន តែងប្រើដើម្បីកំណត់អត្តសញ្ញាណ ភក្តីភាពរបស់ពួកគេ។
វីដេអូឃ្លីបមួយ បង្ហាញពីទាហានវាយ បុរសម្នាក់ដែលកំពុងលុតជង្គង់ និងក្រាបចុះ ដោយប្រឡាក់ឈាម។ បន្ទាប់មក ជនដៃដល់បានបង្វែរ ទៅបុរសម្នាក់ទៀត មុខរបស់គាត់ប្រឡាក់ឈាម ហើយខោរបស់គាត់ទំនងជា ប្រឡាក់ដោយទឹកនោម ដែលក្រុមជនដៃដល់បានចំអកឱ្យ។ ទាហានបានសួរអ្នកជាប់ឃុំដោយសួរថាតើ ពួកគេគោរពយោធាដែរឬទេ ហើយតើពួកគេជាឧក្រិដ្ឋជន។ បុរសដែលឈរនោះ ច្បាស់ជាភ័យខ្លាច អាចត្រូវបានគេឮស្រែកថា «លើកតម្កើងដល់អ៊ុយក្រែន» ហើយបដិសេធមិនធ្វើខុសអ្វីឡើយ៕
ប្រែសម្រួលៈ ណៃ តុលា