ព័ត៌មានអន្តរជាតិ

ជប៉ុន គ្រោងបង្កើនប្រាក់ចំណាយថ្មី ទៅលើវិស័យយោធា

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Nobuo Kishi កាលពីដើមសប្តាហ៍កន្លងមក បានធ្វើការប្រកាសថា ក្រសួងទំនងជានឹង ដាក់ពាក្យស្នើសុំកញ្ចប់ថវិកា ចំណាយលើយោធាសម្រាប់ឆ្នាំសារពើភណ្ឌ បន្ទាប់ជាមួយនឹងទំហំច្រើនជាងមុន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការបង្កើនទំហំថវិកាលើកនេះ ស្ថិតនៅក្នុងគោលបំណងសំខាន់ ដើម្បីបង្កើនសមត្ថភាពការពាររបស់ជប៉ុន ដើម្បីអាចបញ្ជៀសការគម្រាមកំហែងណាមួយ ពីបណ្តាប្រទេសមហាអំណាច នៅក្នុងតំបន់។

លោក Kishi បានបញ្ជាក់បែបនេះទៅកាន់ ក្រុមអ្នកកាសែតក្យូដូថា៖កញ្ចប់ថវិកាជាតិ គឺជាឧបករណ៍ចង្អុរបង្ហាញ ដ៏សំខាន់អំពីបំណងប្រាថ្នា របស់ប្រជាជាតិមួយ។ ពួកយើងចង់ធានាឲ្យបានថាថវិកាដែលបានប្រើប្រាស់ គឺមានភាពគ្រប់គ្រាន់ ក្នុងការពង្រឹងវិស័យការពារជាតិ របស់យើងឲ្យកាន់តែរឹងម៉ាំឡើង៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top