ព័ត៌មានអន្តរជាតិ

ទណ្ឌកម្មថ្មី របស់ប្លុកអឺរ៉ុប ប្រឆាំងនឹងប្រទេសរុស្ស៉ី ផ្ដោតសំខាន់លើវិស័យធ្យូងថ្ម និងថាមពល

ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បានឲ្យដឹងកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុប កំពុងស្នើសុំ ការដាក់ទណ្ឌកម្មជុំទី៥ ប្រឆាំងនឹងទីក្រុងមូស្គូ ដែលក្នុងចំនោមអ្នកផ្សេងទៀត កំណត់គោលដៅនាំចូលធ្យូងថ្ម ពីប្រទេសរុស្ស៊ី។

លោក Von der Leyen បានលើកឡើងថា ទណ្ឌកម្មដែលបានស្នើឡើងចំនួន៦ នឹងត្រូវបានពិភាក្សា និងផ្តល់ការអនុម័តចុងក្រោយ ដោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នៅថ្ងៃពុធនេះ។

ការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុបមុននេះ បានកំណត់គោលដៅបុគ្គលរុស្ស៊ី រាប់រយនាក់ រួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សមាជិកសភា និងមន្ត្រីជាន់ខ្ពស់។ ទណ្ឌកម្មក៏បានកំណត់គោលដៅ លើវិស័យហិរញ្ញវត្ថុ និងថាមពលរបស់រុស្ស៊ីផងដែរ។

សហភាពអឺរ៉ុបពឹងផ្អែកយ៉ាងខ្លាំង លើឧស្ម័ន ដែលនាំចូលពីរុស្ស៊ី ប៉ុន្តែផែនការមួយត្រូវបានកំណត់ ក្នុងចលនា ដើម្បីកាត់បន្ថយការពឹងផ្អែកនេះ ចំនួន ២ភាគ៣ នៅចុងឆ្នាំនេះ និងធ្វើឱ្យអឺរ៉ុបឯករាជ្យទាំងស្រុង ពីឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី នៅឆ្នាំ២០៣០៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top