គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់កងកម្លាំងរុស្ស៊ី ដែលឈ្លានពាន អ៊ុយក្រែនថា បានប្រព្រឹត្ត “ឧក្រិដ្ឋកម្មសង្រ្គាម ដ៏គួរឱ្យភ័យខ្លាចបំផុត” ចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយបានទាមទារការទទួល ខុសត្រូវរបស់ទីក្រុងម៉ូស្គូ ចំពោះអំពើឃោរឃៅ ដោយទាហានរបស់ខ្លួន ខណៈដែលលោកបានឲ្យដឹង តាមរយៈវីដេអូកាលពីថ្ងៃអង្គារ នៅឯអង្គការសហប្រជាជាតិ ក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីការឈ្លានពានរបស់យោធា ឥឡូវនេះនៅក្នុងខែទីពីររបស់ខ្លួន ។
លោក Zelenskyy បាន ឲ្យដឹងតាមរយៈអ្នកបកប្រែថា “យោធា រុស្ស៊ី បានស្វែងរកនិង ដោយ ចេតនា សម្លាប់អ្នកណា ដែលបម្រើប្រទេស របស់ យើង”។ “ពួកគេបានសម្លាប់ក្រុមគ្រួសារទាំងមូល មនុស្សពេញវ័យ និងកុមារ ហើយពួកគេបានព្យាយាមដុតសាកសពចោលថែមទៀត” ។
លោកបានពន្យល់ពីធម្មជាតិ ដ៏អាក្រក់នៃឧក្រិដ្ឋកម្មប្រឆាំង នឹងជនស៊ីវិលអ៊ុយក្រែននៅក្នុងទីក្រុង Bucha រួមទាំងការចាប់រំលោភស្ត្រី នៅចំពោះមុខកូនរបស់ពួកគេ ការធ្វើទារុណកម្ម និងការកាត់ក្បាល និងការបោះមនុស្ស ចូលទៅក្នុងអណ្តូងជាដើម៕
ប្រែសម្រួល ឈូក បូរ៉ា