បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលទីក្រុងមូស្គូនឹង “តាមដាន” ការនាំចេញស្បៀង អាហារយ៉ាងប្រុងប្រយ័ត្ន ទៅកាន់ប្រទេស ដែលមាន “អរិភាព” នៅពេលដែលលោកខាងលិច វាយលុកប្រទេសរុស្ស៊ី ដោយការដាក់ទណ្ឌកម្ម ទៅលើសកម្មភាពយោធា របស់ខ្លួននៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន The Mosco Times ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោកពូទីន បាននិយាយ នៅក្នុងកិច្ចប្រជុំមួយស្តីពីកសិកម្មថា “ប្រឆាំងនឹងផ្ទៃខាងក្រោយ នៃការខ្វះខាតស្បៀងអាហារសកលលោក គឺនៅឆ្នាំនេះយើង នឹងត្រូវតែប្រុង ប្រយ័ត្នជាមួយនឹង ការផ្គត់ផ្គង់ទៅឱ្យបរទេស ហើយត្រួតពិនិត្យដោយប្រុងប្រយ័ត្ន នូវការនាំចេញទៅកាន់ប្រទេសដែលមានអរិភាព យ៉ាងច្បាស់ចំពោះយើង” ។
មេដឹកនាំរុស្ស៊ីក៏បាននិយាយផងដែរថា ផលិតកម្មស្បៀងរបស់ប្រទេសនេះ “គ្របដណ្តប់យ៉ាង ពេញលេញ” នូវតម្រូវការក្នុងស្រុក និងបានជំរុញឱ្យមន្ត្រីបង្កើន ផលិតកម្ម ជំនួសឱ្យការនាំចូល។ លោកបន្ថែមថា “យើងត្រូវកំណត់គោលដៅច្បាស់លាស់សម្រាប់ការ ជំនួសការនាំចូល និងបន្តបន្តបន្ទាប់ទៀត នាពេលខាងមុខ” ដោយសំដៅលើ “សក្តានុពល” របស់ប្រទេសក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិទ្យាសាស្ត្រ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
