ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានឥណ្ឌា បញ្ហាទិញអាវុធពីរុស្សី ហើយគួរពិចារណាទិញ ពីអាមេរិកជំនួសវិញ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Lloyd Austin កាលពីថ្ងៃអង្គារ បានលើកឡើងថា ការបន្តទិញសព្វាវុធជាមួយនឹងរុស្សី ពិសំណាក់រដ្ឋាភិបាលនៃ ទីក្រុងញុវដេលីគឺមិនមែន ជាអ្វីដែលជាបំណងប្រាថ្នា និងការចង់បានរបស់អាមេរិកឡើយ ហើយអាមេរិកនឹងទាមទារឲ្យមេដឹកនាំ របស់ឥណ្ឌាក្នុងការផ្លាស់ប្តូរ ប្រើប្រាស់ប្រព័ន្ធអាវុធទាំងនោះជាមួយ នឹងផលិតផលរបស់អាមេរិក ឬសម្ព័ន្ធមិត្តជំនួសវិញ។

ជាអត្ថបទដែលត្រូវបាន ចេញផ្សាយដោយ rt.com ហើយបានបញ្ជាក់ថា ទៀតថាមកដល់បច្ចុប្បន្នឥណ្ឌា គឺជាប្រទេសនាំចូលអាវុធជាច្រើន ជាងគេបំផុតលើលោក ឬហៅថាជាអ្នកទិញអាវុធច្រើនបំផុត ដោយក្នុងនោះស្ទើរតែពាក់កណ្តាល នៃអាវុធដែលប្រើប្រាស់បច្ចប្បន្នរបស់ឥណ្ឌា គឺសុទ្ធតែជាអាវុធផលិត និងផ្គត់ផ្គង់ដោយរដ្ឋាភិបាលក្រុងមូស្គូ។

ការលើកឡើងរបស់លោក Austin គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹង សំណួរដែលបានចោទសួរដោយលោក Joe Wilson មន្ត្រីជាន់ខ្ពស់តំណាងឲ្យរដ្ឋ South Carolina ដែលបានលោកបានពណ៍ថាឥណ្ឌាគឺជា សម្ព័ន្ធមិត្តដ៏មានតម្លៃរបស់អាមេរិក និងគឺជាប្រទេសប្រជាធិបតេយ្យធំបំផុត របស់ពិភពលោកផងដែរ ហើយលោកបានសួរថាតើអាមេរិក អាចធ្វើយ៉ាងណាបញ្ចុះបញ្ចូល ឲ្យឥណ្ឌាក្នុងការបដិសេធ ប្រទេសរុស្សីនិងលោក Putin បានឬអត់ដើម្បីបញ្ចប់ការប្រើប្រាស់ធនធានរ៉ែ ព្រមទាំងអាវុធហើយមកសហការជាមួយ នឹងអាមេរិកព្រមទាំងសម្ព័ន្ធមិត្តវិញ ។​

គួរឲ្យដឹងដែរថាលោក Austin មិនមែនជាមន្ត្រីជាន់ខ្ពស់ ដំបូងអាមេរិកដែលបានលើកឡើង អំពីបញ្ហានៃកិច្ចព្រមព្រៀងអាវុធ ជាមួយនឹងឥណ្ឌានោះឡើយកន្លងមក អតីតប្រធានាធិបតីលោក Donald Trump ក៏ធ្លាប់បានចុះកិច្ចព្រមព្រៀងលក់អាវុធ ឲ្យឥណ្ឌាប្រមាណជា ៣ពាន់លានដុល្លារ ម្តងរួចមកហើយកាលពីឆ្នាំ២០២០ ប៉ុន្តែទោះបីជាបានព្យាយាម យ៉ាងណាអាមេរិកបានឈរនៅលំដាប់ទី៣ នៃអ្នកផ្គត់ផ្គង់និងលក់អាវុធឲ្យ ឥណ្ឌាប៉ុណ្ណោះចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ខណៈដែលបារាំងឈរនៅលេខរៀងទី២ និងរុស្សីឈរនៅលេខរៀងទី១ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top