ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា បានបញ្ជូនឯកសារ ចាំបាច់ទៅកាន់ IAEA រួចរាល់ហើយជុំវិញ សំណួរពាក់ព័ន្ធនឹង នុយក្លេអ៊ែររបស់ខ្លួន

តេអេរ៉ង់ ៖ ប្រធាននុយក្លេអ៊ែររ បស់ប្រទេសបាន និយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីរ៉ង់បានផ្តល់ឯកសារ ចាំបាច់ដល់ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) ជុំវិញសំណួរអំពីសកម្មភាពនុយក្លេអ៊ែរ កន្លងមករបស់ខ្លួន ។

លោក Mohammad Eslami ប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានលើកឡើងថា “យើងបានផ្ញើឯកសារ នៅថ្ងៃទី២០ ខែមីនា ហើយពួកគេបានពិនិត្យរួចហើយ ។ ប្រហែលជាអ្នកតំណាង នៃទីភ្នាក់ងារនឹងមកប្រទេសអ៊ីរ៉ង់ ដើម្បីពិនិត្យ មើលចម្លើយ និងសម្ភារៈ និងដើម្បីរៀបចំការសន្និដ្ឋាន” នេះបើតាមការបញ្ជាក់ របស់ទីភ្នាក់ងារ ព័ត៌មានផ្លូវការ IRNA។

លោក Eslami បានកត់សម្គាល់ថា ដោយសង្ឃឹមថា ជាមួយនឹងកិច្ចព្រមព្រៀង ដែលបានឈាន ដល់ជាមួយក្រុមឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បញ្ហានៃកន្លែងចំនួន ៤ របស់អ៊ីរ៉ង់ នឹងត្រូវបានដោះស្រាយ នៅចុងខែមិថុនា។

ប្រធាន IAEA លោក Rafael Grossi បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ កាលពីខែមុន ក្នុងអំឡុងពេលដែល IAEA និង AEOI បានព្រមព្រៀងគ្នា ក្នុងការដោះស្រាយបញ្ហា ដែលនៅសេសសល់ ដែលភាគច្រើនទាក់ទង នឹងការចោទប្រកាន់ មួយចំនួន នៃភាគល្អិតអ៊ុយរ៉ាញ៉ូម នៅកន្លែងមួយចំនួនរបស់អ៊ីរ៉ង់ ដែលអាចជាឧបករណ៍ក្នុងការដក ចេញផ្នែកមួយនៃឧបសគ្គ ចំពោះកិច្ចចរចាទីក្រុងវីយែន ដែលសំដៅ ស្តារ កិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ឆ្នាំ២០១៥៕
ប្រែសម្រួល ឈូក បូរ៉ា

To Top