ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ បញ្ជាក់ថា​ នឹង​កាត់​បន្ថយ​សមត្ថភាព ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម ប្រសិនបើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ សម្រេច​បាន​នៅ​ក្រុង​វីយែន

តេអេរ៉ង់៖ ប្រមុខនុយក្លេអ៊ែរ របស់ប្រទេសបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងកាត់បន្ថយសមត្ថភាព ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងចំនួននៃចំណុចកណ្តាល ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់នៅក្នុង កិច្ចពិភាក្សានៅទីក្រុងវីយែន។

លោក Mohammad Eslami ប្រធានថាមពលបរមាណូបានឲ្យដឹងថា នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) អ៊ីរ៉ង់មានដែនកំណត់លើចំនួន ដែលនឹងត្រូវបានអនុវត្ត ប្រសិនបើកិច្ចព្រមព្រៀង ត្រូវបានឈានដល់នៅទីក្រុងវីយែន ។

លោកបានបន្ថែមថា “គ្មានការសម្រេចចិត្តថ្មីនឹងត្រូវបានធ្វើឡើងនោះទេ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ យើងនឹងបន្តដូចកាលពីអតីតកាល” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ៊ីរ៉ង់បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចក្នុងខែកក្កដា ឆ្នាំ២០១៥។ ទោះយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោនចេញពី កិច្ចព្រមព្រៀងក្នុងខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្ម ឯកតោភាគីឡើងវិញ លើប្រទេសអ៊ីរ៉ង់ ដែលជំរុញឱ្យភាគីអ៊ីរ៉ង់ ចុងក្រោយទម្លាក់ចោលការប្តេជ្ញាចិត្តនុយក្លេអ៊ែរមួយចំនួន របស់ខ្លួនក្រោមកិច្ចព្រមព្រៀង។

ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ការចរចាចំនួន ៨ជុំត្រូវបានធ្វើឡើងនៅទីក្រុងវីយែនរវាងអ៊ីរ៉ង់ និងភាគី JCPOA ដែលនៅសេសសល់គឺចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ របាយការណ៍ពីទីក្រុងវីយែន បានស្នើថា អ្នកចរចាគឺ “ជិត” ដល់កិច្ចព្រមព្រៀងថ្មីមួយ ប៉ុន្តែបញ្ហាសំខាន់ៗមួយចំនួន នៅតែមិនទាន់ដោះស្រាយបាន រង់ចាំ “ការសម្រេចចិត្តនយោបាយ” របស់ភាគីអាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top