ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ជាអ្នកពូកែ ប្រើឧបាយកលបំផុសសង្គ្រាម ត្រជាក់ប្រចាំ សតវត្សរ៍ទី ២១ !

វិបតិ្តអ៊ុយក្រែន គឺ ជាអន្ទាក់ថ្មីមួយ ដែលបានបង្កើតឡើង ក្នុងសតវត្សទី ២១ ដោយសហរដ្ឋអាមេរិក ដែលជាអ្នកពូកែប្រើឧបាយកលបំផុស សង្គ្រាមត្រជាក់ គឺក្នុងគោលបំណង ប៉ុនប៉ង ទប់ស្កាត់ការអភិវឌ្ឍ របស់រុស្ស៊ីថែមមួយកម្រិតទៀត និងគាបសង្កត់អឺរ៉ុបយ៉ាងខ្លាំង ដើម្បីទទួលបានទុននយោបាយ កាន់តែច្រើនឡើងៗ ក្នុងការគាំពារ អនុត្តរភាពរបស់ខ្លួន ។

បន្ទាប់ពីសហភាពសូវៀត ត្រូវរំលាយ អង្គការណាតូ ដែលដឹកនាំដោយអាមេរិក បានបង្រួញចន្លោះសន្តិសុខ របស់រុស្ស៊ី តាមរយៈការវាតទីទៅខាងកើតចំនួន ៥ លើក ហើយបានអនុវត្តការដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ីជាញឹកញាប់ ។ ក្នុងពេលជាមួយគ្នានេះ អាមេរិកបាន និងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីរំលាយមូលដ្ឋានគ្រឹះ នៃការកាន់អំណាច របស់លោក Vladimir Vladimirovich Putin ប្រធានាធិបតីរុស្ស៊ីពីផ្ទៃក្នុង និងបង្កើតលក្ខខណ្ឌ សង្គម សម្រាប់ការធ្វើ”បដិវត្តន៍ពណ៌” នៅប្រទេសរុស្ស៊ី ។

សូមបញ្ជាក់ថា ស្ថានការណ៍អ៊ុយក្រែន បានវិវឌ្ឍន៍រហូតដល់ក្លាយ ជាសភាពការណ៍ដូចបច្ចុប្បន្ន គឺមានដំណើរដើមទងប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ ។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ មក ទីក្រុងវ៉ាស៊ីនតោនបានឃោសនា បំប៉ោងជាបន្តបន្ទាប់នូវអ្វីដែលហៅថា រុស្ស៊ីនឹង”ឈ្លានពាន “អ៊ុយក្រែន គឺ ប៉ុនប៉ងបង្វែរទំនាស់ ក្នុងស្រុក ដើម្បីស្រោចស្រង់ឡើងវិញ នូវអត្រាគាំទ្ររដ្ឋាភិបាលអាមេរិក ដែលកំពុងធ្លាក់ចុះ ជាបន្តបន្ទាប់ព្រមទាំង គិតចង់ទប់ស្កាត់ការ អភិវឌ្ឍ របស់អឺរ៉ុបក្រោមលេស “ភូមិសាស្ត្រនយោបាយមាន ភាពតានតឹង” ស្របពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន ក៏អាចបិទបាំងនូវចេតនា របស់ខ្លួនក្នុងការមិនចង់ ឆ្លើយតប ចំពោះតម្រូវការនិងសំណូមពរ របស់រុស្ស៊ីស្តីពីការធានា សន្តិសុខផងដែរ ។ ទង្វើរបស់អាមេរិកបែបនេះ វាមិនខុសអ្វីពីការយកសាំង មកចាក់លើភ្លើងដល់ស្ថានការណ៍ អ៊ុយក្រែនទាំងមូលនោះទេ ។

បន្ទាប់ពីស្ថានការណ៍ អ៊ុយក្រែនឡើងកម្តៅ សហរដ្ឋអាមេរិក បានរួមជាមួយសម័្ពន្ធមិត្តអឺរ៉ុប របស់ខ្លួនអនុវត្តការដាក់ទណ្ឌកម្មមិន ដែលមានក្នុងប្រវត្តិសាស្ត្រទៅលើរុស្ស៊ី ដើម្បីកម្សោយកម្លាំង ជាក់ស្តែង របស់រុស្ស៊ី ក៏ដូចជាប៉ុនប៉ងផ្លាស់ប្តូរ សេចក្តីសម្រេចចិត្ត របស់ថ្នាក់ដឹកនាំ នយោបាយរបស់រុស្ស៊ីផងដែរ ។ សហរដ្ឋអាមេរិក ក៏បានប្រើប្រាស់ កលល្បិចចាស់ៗ របស់ខ្លួន ម្តងហើយម្តងទៀត ដើម្បីអូសទាញអឺរ៉ុប ឱ្យធ្លាក់ចូលក្នុងសភាពគ្រោះថ្នាក់ ក៏ដូចជាកម្សោយភាព ជាម្ចាស់ការខាងយុទ្ធសាស្ត្រ របស់អឺរ៉ុបផងដែរ ។
អ្វីដែលគួរឱ្យយកចិត្តទុកដាក់ នោះគឺ ប្រទេសចិនជាគោលដៅមួយទៀត របស់អាមេរិកដែលទាញប្រយោជន៍ នយោបាយពីក្នុងការប៉ះទង្គិចយោធា រវាងរុស្ស៊ី និងអ៊ុយក្រែន ។ ប្រទេស លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិកឆ្លៀត ឱកាសនេះដើម្បីវាយប្រហារនិង ដាក់សម្ពាធទៅលើប្រទេសចិន ឱ្យចូលរួមការដាក់ទណ្ឌកម្មលើរុស្ស៊ី ។ តាមការផ្សាយដំណឹងនៃកាសែត《The Wall Street》របស់អាមេរិកបានឱ្យដឹងថា មន្រ្តីនិងអតីតមន្ត្រីនៃអាមេរិកបានលើកឡើងថា ដោយសារការផ្ទុះការប៉ះទង្គិចយោធា រវាងរុស្ស៊ីនិងអ៊ុយក្រែន សហរដ្ឋអាមេរិកគ្រោង នឹងបន្ថែមថវិកាយោធា និងពង្រីកវត្តមានយោធា នៅរបស់ខ្លួននៅក្បែរ ប្រទេសរុស្ស៊ី ទន្ទឹមនឹងនេះ ក៏នឹងបន្តផ្តោតសំខាន់ រយៈពេលយូរទៅលើការបង្កភាព បដិបក្ខគ្នាជាមួយប្រទេសចិនដែរ ៕

To Top