អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ថាក្រសួងការបរទេសក្រិក កាលពីថ្ងៃពុធបានប្រកាសថា សមាជិកចំនួន១២រូបនៃបេសកកម្មការទូត និងកុងស៊ុលរុស្ស៊ី ប្រចាំនៅក្រិច ត្រូវបានប្រកាសថា ជាបុគ្គលដែលមិនគោរពនោះទេ ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចនេះត្រូវបានធ្វើឡើង ដោយអនុលោមតាម អនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត និងអនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦៣ ស្តីពីទំនាក់ទំនង កុងស៊ុល ។
ក្រសួងដដែលបានឲ្យដឹងទៀតថា ឯកអគ្គរដ្ឋទូតរុស្ស៊ី ត្រូវបានជូនដំណឹង ជាមុនអំពីការសម្រេចចិត្តនេះ ។
សេចក្តីថ្លែងការណ៍មិនបានបង្ហាញ ពីកាលវិភាគជាក់លាក់ណាមួយ អំពីការចាកចេញរបស់អ្នកការទូត ទាំងនោះទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា