ប៊្រុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ថា លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យសមាជិកអង្គការ NATO ផ្តល់អាវុធដល់ទីក្រុង គៀវ នូវសព្វាវុធទាំងអស់ ដែលខ្លួនត្រូវការ ដើម្បីប្រយុទ្ធជាមួយនឹងរុស្ស៊ី ។
“របៀបវារៈរបស់ខ្ញុំ គឺសាមញ្ញណាស់ ។ វាមានតែ៣មុខប៉ុណ្ណោះ ។ អាវុធ អាវុធ និងអាវុធ” លោក Kuleba បានប្រាប់ដល់អ្នកសារព័ត៌មានមុនកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអង្គការ NATO នៅទីក្រុងប្រ៊ុចស៊ែល ។
លោកបានលើកឡើងថា “ខ្ញុំអំពាវនាវដល់សម្ព័ន្ធមិត្តទាំងអស់ឱ្យឈប់ស្ទាក់ស្ទើរ ភាពស្ទាក់ស្ទើររបស់ពួកគេ ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវអ្វីគ្រប់យ៉ាងដែលត្រូវការ” ៕
ដោយ៖ ម៉ៅ បុប្ផាមករា