បរទេស៖ សំណើជាលាយលក្ខណ៍អក្សរថ្មី របស់ទីក្រុងគៀវ ស្តីពីវិធីដោះស្រាយជម្លោះ ប្រដាប់អាវុធដែលកំពុងបន្តជាមួយរុស្ស៊ី ខុសពីអ្វីដែលខ្លួនបានដាក់ជូនរុស្ស៊ី ក្នុងអំឡុងកិច្ចចរចាមុនៗ នៅប្រទេសតួកគី។ នេះបើតាមលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍។ លោកបាននិយាយថា អ៊ុយក្រែនទំនងជាចង់បញ្ឈប់ពេលវេលា និងបន្តអរិភាព ដោយលោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងផ្តល់ជំនួយ នៅក្នុងការផ្លាស់ប្តូរនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Sergey Lavrov បាននិយាយថា សំណើថ្មីដែលលោក Lavrov បាននិយាយថា ត្រូវបានបញ្ជូនដោយអ៊ុយក្រែនកាលពីថ្ងៃពុធ មិនបាននិយាយអំពីការធានាសន្តិសុខដែលរដ្ឋាភិបាលទីក្រុងគៀវ ចង់ទទួលបានពីប្រទេសមហាអំណាចឈានមុខគេ ដោយមិនគ្របដណ្តប់នៅតំបន់ គ្រីមៀ នោះទេ។
រុស្ស៊ីបានចាត់ទុកតំបន់ គ្រីមៀជាផ្នែកមួយនៃទឹកដីរបស់ខ្លួនតាំងពីឆ្នាំ 2014 នៅពេលដែលអតីតតំបន់អ៊ុយក្រែនបានបោះឆ្នោតបំបែកជាការឆ្លើយតបទៅនឹងរដ្ឋប្រហារប្រដាប់អាវុធទីក្រុងគៀវ ។ អ៊ុយក្រែននិយាយថា តំបន់នេះត្រូវបានរុស្ស៊ី បញ្ចូលជាឧបសម្ព័ន្ធ ហើយអះអាងថាវាស្ថិត នៅក្រោមអធិបតេយ្យភាពរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
