ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ព្រមានថាសង្គ្រាមនឹងអូសបន្លាយ ក្នុងរូបរាងដូចទៅនឹង សង្គ្រាមលោកទី២

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការអះអាងថា ទំហំនៃការធ្វើសង្គ្រាមនៅ Donbass នឹងក្រើនរំលឹកព្រមទាំង បង្ហាញពិភពលោកសាជាថ្មី អំពីរូបរាង សង្គ្រាមដូចកាលពីសម័យ សង្គ្រាមលោកទី២។

រដ្ឋមន្ត្រីរូបនេះ ក៏បានធ្វើការអំពាវានាវ ស្នើសុំឲ្យអង្គការណាតូ បន្តផ្តល់និងផ្គត់ផ្គង់អាវុធ ហើយផ្តល់ទៀតមកឲ្យ រដ្ឋាភិបាលក្រុងគៀវ ដើម្បី អាចមានសមត្ថភាព ក្នុងការការពារជាតិពីសំណាក់ ប្រទេសរុស្សី។

ថ្លែងនៅក្នុងសន្និសិទកាសែតមួយ កាលពីថ្ងៃព្រហស្បតិ៍ដដែលនេះ នាទីក្រុងប្រ៊ូស៊ែលនិងត្រូវបានយកមកចេញផ្សាយដោយ rt.com លោក Kuleba បានបញ្ជាក់ដែរថាក្នុងពេលបច្ចុប្បន្ននេះ ការវាយប្រហារគ្នា នៅក្នុងប្រទេសអ៊ុយក្រែន ជាក់ស្តែងគឺនៅមិនទាន់ឈានទៅដល់ កម្រិត មួយធំនៅឡើយ។

លោកបន្តថា៖ សង្គ្រាមប្រយុទ្ធគ្នានៅ Donbass នឹងរំលឹកអ្នកគ្រប់គ្នា ហើយខ្ញុំសោកស្តាយណាស់ តែត្រូវតែនិយាយថាវា គឺមានរូបរាងដូចទៅនឹង សង្គ្រាមលោកលោកទី២ ដែរពីព្រោះថាប្រតិបត្តិការ នឹងកើនឡើងធំខ្លាំង ដោយមានការចូលរួម ពីរថក្រោះរថយន្តយោធា យន្តហោះនិងកាំភ្លើងធំ រាប់ពាន់គ្រឿង។ រុស្ស៊ីមានផែនការរបស់គេរួចទៅហើយ ហើយអ៊ុយក្រែនក៏បានត្រៀមផែនការ របស់ខ្លួនដូចគ្នា ដែរដូចនេះការសម្រេចចិត្តនិងលទ្ធផល
នឹងអាចមើលឃើញនៅក្នុងសមរភូមិប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top