ព័ត៌មានអន្តរជាតិ

បាញ់ស្លាប់២នាក់ របួស៨នាក់ កណ្តាលក្រុង Tel Aviv ប៉ូលីសរកមិនទាន់ ឃើញខ្មាន់កាំភ្លើង

បរទេស ៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២នាក់ បានបាត់បង់ជីវិតនិង៨នាក់ទៀត រងរបួស នៅក្នុងហេតុការណ៍ បាញ់ប្រហារគ្នាមួយនៅលើផ្លូវ ដ៏ពេញនិយម Dizengoff Street កណ្តាលទីក្រុង Tel Avivប្រទេសអ៊ីស្រាអ៊ែល ។

ជាទីកន្លែងដែលពោរពេញ ទៅដោយបារនិងភោជនីយដ្ឋាន ហើយមកដល់ពេលនេះក្រុមប៉ូលីស នៅមិនទាន់អាចរកឃើញខ្មាន់កាំភ្លើង នៅឡើយខណៈដែល អ្នកទទួលរងរបួស៤នាក់ ក្នុងចំណោមនោះកំពុងស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងរ។

កងកម្លាំងសន្តិសុខ របស់អ៊ីស្រាអ៊ែលក្នុងពេលដែល មិនទាន់អាច កំណត់បានអត្តសញ្ញាណនៃ ឧក្រិដ្ឋជននៅឡើយនោះ ក៏បានប្រកាសហើយថាមិនឲ្យពលរដ្ឋ ក្នុងការចាកចេញពីផ្ទះ របស់ពួកគេនោះ ទេ ហើយសូម្បីតែមូល ហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះ ក៏មិនទាន់កំណត់បាននៅឡើយដែរ។

ទោះបីជាយ៉ាងណាក្តីមេប៉ូលីសរបស់ទីក្រុង Tel Aviv លោក Ami Eshed បានថ្លែងថា៖ពីអ្វីដែលយើងអាចដឹងបាននៅពេលនេះ គឺជាសញ្ញាបង្ហាញថា
ជាសកម្មភេវរកម្មប៉ុន្តែយើង នៅតែមិនទាន់អាចកំណត់អត្តសញ្ញាណ នៃឧក្រិដ្ឋជននៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top