គៀវ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា សេចក្តីព្រាងកិច្ចព្រមព្រៀង ដែលបានដាក់ជូនដោយអ៊ុយក្រែនកាលពីថ្ងៃពុធ បានបង្ហាញពីការផ្លាស់ប្តូរ ទីតាំងចរចារបស់ទីក្រុងគៀវ។
ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីលោក Lavrov ថា “កាលពីម្សិលមិញភាគីអ៊ុយក្រែន បានបង្ហាញសេចក្តីព្រាងកិច្ចព្រមព្រៀង របស់ខ្លួនដល់ក្រុមចរចា។
យោងតាមលោករដ្ឋមន្ត្រី ឯកសារមុនបានបញ្ជាក់យ៉ាងច្បាស់ថា ការធានាសន្តិសុខរបស់អ៊ុយក្រែននឹងមិនអនុវត្តចំពោះតំបន់គ្រីមៀ និង Sevastopol នោះទេ ប៉ុន្តែគោលការណ៍នេះ គឺអវត្តមាននៅក្នុងសេចក្តីព្រាង ដែលបានកែសម្រួល។
លោក Lavrov បានបន្ថែមថា យ៉ាងណាក៏ដោយ ទីក្រុងមូស្គូនឹងបន្តដំណើរការចរចា ជំរុញកិច្ចព្រមព្រៀងរបស់ខ្លួន ដែលរួមមានការទាមទារសំខាន់ៗ របស់ប្រទេសនេះ ៕ប្រែសម្រួល ឈូក បូរ៉ា