ព័ត៌មានអន្តរជាតិ

Update: ចិន ជំរុញជាថ្មីម្ដងទៀត ឲ្យអាមេរិក លុបចោលជាបន្ទាន់ នូវផែកការលក់ អាវុធទៅឲ្យតៃវ៉ាន់

ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន បានជំរុញឱ្យសហរដ្ឋអាមេរិក លុបចោលជាបន្ទាន់នូវផែនការ លក់អាវុធឱ្យតៃវ៉ាន់ និងបញ្ឈប់ទំនាក់ ទំនងយោធា ជាមួយតៃវ៉ាន់ ដើម្បីចៀសវាងការបង្កការខូចខាត បន្ថែមទៀត ដល់ទំនាក់ទំនងចិន-អាមេរិក និងទំនាក់ទំនងរវាងយោធារបស់ពួកគេ។

លោក Tan Kefei អ្នកនាំពាក្យ ក្រសួងការពារជាតិរបស់ប្រទេសចិន បានធ្វើការ កត់សម្គាល់នេះ ជាការឆ្លើយតប ទៅនឹងផែនការ ដែលត្រូវបានអនុម័ត ដោយសហរដ្ឋអាមេរិក សម្រាប់លក់អាវុធទៅឱ្យតំបន់តៃវ៉ាន់ របស់ចិនដែលមានតម្លៃ ៩៥លានដុល្លារអាមេរិក។

ការលក់សព្វាវុធ របស់សហរដ្ឋអាមេរិក បំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិន តែមួយ និងការកំណត់របស់ សេចក្ដីថ្លែងការណ៍រួមចិន – អាមេរិក ទាំង បី។ លោក Tan បានកត់សម្គាល់ថា សេចក្តីថ្លែង ការណ៍រួម ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា និងការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។

លោក Tan បានបន្ដថា វាក៏បំផ្លាញ អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនង រវាងប្រទេសទាំងពីរ និងយោធារបស់ពួកគេ ហើយថែមទាំងបំផ្លាញសន្តិភាព និងស្ថិរភាពយ៉ាងធ្ងន់ធ្ងរ នៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top