ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ដៀលលោក ចូ បៃដិន ថា “អន់ណាស់”

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ថា កូរ៉េខាងជើងបានពណ៌នាអំពីលោក ចូ បៃដិន ថា ជា “បុរសចំណាស់ក្នុងវ័យចាស់របស់គាត់” នៅក្នុងការវាយប្រហារផ្ទាល់ខ្លួន សំដៅលើប្រធានាធិបតីអាមេរិក បន្ទាប់ពីគាត់បាន ចោទប្រកាន់មេដឹកនាំរុស្ស៊ី ពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅអ៊ុយក្រែន ។

ការចោទប្រកាន់បែបនេះ បានកើតឡើងបន្ទាប់ពីលោក បៃដិន បានហៅប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន ថាជា “ឧក្រិដ្ឋជនសង្គ្រាម” ហើយបានអំពាវនាវ ឱ្យគាត់ត្រូវបានកាត់ទោសលើការចោទប្រកាន់ ពីបទប្រព្រឹត្តអំពើឃោរឃៅ ប្រឆាំងនឹងជនស៊ីវិលនៅក្នុងទីក្រុង Bucha របស់ប្រទេសអ៊ុយក្រែន ។

ការអត្ថាធិប្បាយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការកាលពីថ្ងៃសៅរ៍បានឲ្យដឹងថា “រឿងចុងក្រោយបំផុត គឺនាយកប្រតិបត្តិអាមេរិកដែលបានលើកឡើង ពីរឿងអាក្រក់អំពីប្រធានាធិបតីរុស្ស៊ី ជាមួយនឹងទិន្នន័យគ្មានមូលដ្ឋាន” ។

ការអត្ថាធិប្បាយបានឲ្យដឹងទៀតថា “ការកត់សម្គាល់ ដែលមិនប្រុងប្រយ័ត្នបែបនេះ អាចត្រូវបានធ្វើឡើងដោយកូនចៅរបស់ Yankees ដែលជាម្ចាស់ផ្ទាល់ ក្នុងការឈ្លានពាន និងរីកសាយភាយថែមទៀត” ។

កូរ៉េខាងជើង បានពណ៌នាពីលោក បៃដិន ថា ជា “ប្រធានាធិបតីដែលគេស្គាល់ ដោយចេះតែគ្រលាស់អណ្តាត ចុះឡើងៗតែប៉ុណ្ណោះ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top