ព័ត៌មានអន្តរជាតិ

Update៖ ការឈ្លានពាននៅអ៊ុយក្រែន ផ្តោតការយកចិត្តទុកដាក់ជាថ្មី លើការអំពាវនាវ ឱ្យមានកំណែទម្រង់ UN

អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ថា ការជជែកដេញដោលគ្នាយ៉ាងយូរ លើកំណែទម្រង់របស់អង្គការ សហប្រជាជាតិ (UN) និងជាពិសេសលើតួនាទី របស់ក្រុមប្រឹក្សាសន្តិសុខ ដែលមិនតំណាងឱ្យពិភពលោក នាពេលបច្ចុប្បន្ននេះ និងការបរាជ័យក្នុងការទប់ស្កាត់ ការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន បានក្លាយទៅជារឿងស្រួចស្រាវបំផុត ។

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ធ្វើការអំពាវនាវយ៉ាងពេញទំហឹង ឱ្យអង្គការសហប្រជាជាតិ ដករុស្ស៊ី ចេញពីក្រុមប្រឹក្សាសន្តិសុខ ដោយបានសួរដោយត្រង់ៗថា “តើអ្នកត្រៀមខ្លួនរួចជាស្រេច ក្នុងការបិទ UN” និងបោះបង់ចោលច្បាប់អន្តរជាតិដែរឬទេ។ “ប្រសិនបើចម្លើយរបស់អ្នកគឺទេ អ្នកត្រូវធ្វើសកម្មភាពភ្លាមៗ” ។

ហើយបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ បានបរាជ័យក្នុងការទប់ស្កាត់ ការឈ្លានពានដ៏ឃោរឃៅ នៅក្នុងប្រទេសរបស់គាត់ គាត់បានលើកឡើងនៅក្នុងសុន្ទរកថា ដាច់ដោយឡែកមួយ ទៅកាន់សមាជិកសភាជប៉ុន ថា “យើងត្រូវអភិវឌ្ឍឧបករណ៍ថ្មី” ដែលមានសមត្ថភាពធ្វើដូច្នេះបាន ។

ផ្ទាំងពាណិជ្ជកម្ម

បង្កើតឡើងក្នុងឆ្នាំ១៩៤៥ ជាមួយនឹងចក្ខុវិស័យ នៃការធានាសន្តិភាពពិភពលោក និងការការពារសង្រ្គាមលោកលើកទី៣ អង្គការសហប្រជាជាតិ បានប្រគល់អំណាចមិនសមាមាត្រ លើសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ រួមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង នៅក្នុងវិធីដែលអនុញ្ញាត ឱ្យពួកគេការពារផលប្រយោជន៍ផ្ទាល់ខ្លួន ខណៈដែលរក្សាកណ្តាប់ដៃដ៏ធ្ងន់ ក្នុងកិច្ចការពិភពលោក ។

ដូច្នេះហើយ ចាប់តាំងពីឆ្នាំ២០១១មក ទីក្រុងម៉ូស្គូបានប្រើសិទ្ធិវ៉េតូ របស់ក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួន ប្រហែល១៥ដងក្នុងការបោះឆ្នោត ទាក់ទងនឹងសម្ព័ន្ធមិត្តស៊ីរី ។

ប៉ុន្តែអំណាចវេតូក៏ធានាផងដែរថា ទីក្រុងម៉ូស្គូមិនអាចដកចេញពីក្រុមប្រឹក្សាបានទេ ព្រោះថា ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ មាត្រា៦ អនុញ្ញាតឲ្យមហាសន្និបាត ដកសមាជិកតែម្នាក់ … តាមអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top