ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន លើកឡើងថា រុស្ស៊ី មានគោលដៅទៅលើ “គម្រោងការអឺរ៉ុបទាំងមូល”

អ៊ុយក្រែន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតី បានថ្លែងនៅក្នុងសុន្ទរកថា នៅពេលយប់ថា គោលដៅរបស់រុស្ស៊ីគឺ “គម្រោងអឺរ៉ុបទាំងមូល” ។

លោកបានថ្លែងថា អ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រយុទ្ធដ៏ស្វិតស្វាញ ជាមួយកងកម្លាំងរុស្ស៊ី នៅភាគខាងកើត ។

សម្តេចប៉ាប Francis បានអំពាវនាវ ឱ្យមានបទឈប់បាញ់នៅបុណ្យ Easter ដើម្បីអនុញ្ញាតឱ្យមានការជំរុញ ឱ្យមានសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលនៃការប្រារព្ធពិធីដ៏ធំមួយ នៅទីលាន Saint Peter’s ។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានលើកឡើងថា ទីក្រុង គៀវ បានយល់ព្រមបើកច្រករបៀងមនុស្សធម៌ ចំនួន៩ ដើម្បីជួយប្រជាជន ឱ្យរួចផុតពីការប្រយុទ្ធគ្នាដ៏ខ្លាំង ។

លោក Iryna Vereshchuk បានលើកឡើងថា ផ្លូវទាំងអស់ “នៅក្នុងតំបន់ Luhansk នឹងដំណើរការដរាបណាមានបទឈប់បាញ់ ដោយទាហានរុស្ស៊ី ដែលកំពុងកាន់កាប់ ។

អភិបាលតំបន់ Serhiy Gaidai បានលើកឡើងថា នឹងមានរថភ្លើង៩ នៅថ្ងៃអាទិត្យសម្រាប់អ្នកស្រុក ដើម្បីចាកចេញ ។

មន្ត្រីយោធាក្នុងប្រទេសអង់គ្លេស បានលើកឡើងថា មានភស្តុតាងបន្ថែមទៀត ដែលថាទាហានរុស្ស៊ី មានយុទ្ធសាស្ត្រដោយចេតនា ក្នុងគោលដៅវាយប្រហារជនស៊ីវិល នៅអ៊ុយក្រែន ។

ពួកគេលើកឡើងថា ទីក្រុងម៉ូស្គូ កំពុងជ្រើសរើសទាហាន ដែលត្រូវបានរំសាយចេញ ពីការបម្រើយោធារហូតដល់ឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការខាតបង់ កាន់តែច្រើនឡើងរបស់ខ្លួន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top