ព័ត៌មានអន្តរជាតិ

Update: សម្តេច Pope អំពាវនាវឲ្យមាន បទឈប់បាញ់គ្នានៅអ៊ុយក្រែន

បរទេស៖ សម្តេចសង្ឃ Pope Francis កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើការ អំពាវនាវជាសាធារណៈមួយ ដើម្បីសុំឲ្យមានបទឈប់បាញ់គ្នា រវាងអ៊ុយក្រែននិងរុស្សី ហើយគួរតែចាប់ផ្តើមកិច្ចពិភាក្សាគ្នា ដ៏មានតម្លៃឡើងវិញ។

គួរឲ្យដឹងដែរថា មកទល់ពេលនេះ ចាប់តាំងតែពីពេលដែលរដ្ឋាភិបាលក្រុងមូស្គូបានបើកការ វាយប្រហារលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ មកក្រុមគណប្រតិភូមកពីអ៊ុយក្រែន និងរុស្សីបានជួបប្រជុំគ្នា ជាច្រើនដងរួចមកហើយទាំង ដោយផ្ទាល់និងដោយអនឡាញ ប៉ុន្តែនៅមិនទាន់អាចឈាន ទៅដល់កិច្ចព្រមព្រៀង ណាមួយនៅឡើយ។

លោក Pope នៅក្នុងអំឡុងពេលថ្លែងសន្ទរកថា ទៅកាន់ក្រុមអ្នកកាន់សាសនា នាទីក្រុងវ៉ាទីកង់បានអំពាវនាវ បែបនេះថា៖ គួរអ្នកទាំងអស់គ្នាដាក់អាវុធចុះ និងចាប់ផ្តើម បទឈប់បាញ់គ្នាមួយ នៅអឺរ៉ុបខាងកើតឲ្យបាន។ បើកកិច្ចពិភាក្សាដោយបើកចំហ និងលះបង់ដើម្បីទទួលបានរឿងល្អៗ សម្រាប់ពលរដ្ឋទាំងអស់គ្នា៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top