ព័ត៌មានអន្តរជាតិ

Update: មន្ត្រីជាន់ខ្ពស់អាមេរិក បញ្ជាក់ថា ជំនួយជាសព្វាវុធត្រូវបានបញ្ជូនទៅដល់ អ៊ុយក្រែនជារៀងរាល់ថ្ងៃ

បរទេស៖ មន្ត្រីជាន់ខ្ពស់កិច្ចការងារសន្តិសុខជាតិ របស់សហរដ្ឋអាមេរិកលោក Jake Sullivan បានធ្វើការអះអាងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនកំពុងធ្វើការងារ ដើម្បីបំពេញតាមសេចក្តីត្រូវការ របស់អ៊ុយក្រែនជាពិសេស សព្វាវុធដែលចាំបាច់។

លោកបន្តថា អាវុធទាំងនោះនឹងត្រូវប្រើប្រាស់ ដើម្បីអាចធានាបានថារដ្ឋាភិបាលទីក្រុងគៀវ នឹងមានសមត្ថភាពគ្រប់គ្រាន់ អាចប្រឆាំងទៅនឹង ការលុកលុយរបស់រុស្សី ព្រមទាំងអាចគាំទ្រទៅដល់គោលបំណង របស់អាមេរិកដើម្បីធ្វើឲ្យចុះខ្សោយទៅនៃកម្លាំង របស់រដ្ឋាភិបាលទីក្រុងមូស្គូ និងការដាក់ឲ្យប្រទេសនេះ នៅដាច់ដោយឡែកពីគេ។

ផ្ទាំងពាណិជ្ជកម្ម

លោក Sullivan ក៏បានបញ្ជាក់ដែរថា លោកនឹងមេបញ្ជាការទ័ពលោក Mark Milley បានបើកកិច្ចពិភាក្សាគ្នាមួយ ដែលមានរយៈពេលជាច្រើនម៉ោង ក្នុងការស្វែងរក និងជ្រើសរើសប្រព័ន្ធអាវុធដែលអ៊ុយក្រែន បានដាក់សំណើរហើយជាលទ្ធផល អាមេរិកបានធ្វើកិច្ចការងារនេះ យ៉ាងឆាប់រហ័សបំផុតដោយបានបញ្ជុនអាវុធជាច្រើន ទៅតាមនាវាស្ទើររៀងរាល់ថ្ងៃបូករួមទាំងថ្ងៃអាទិត្យម្សិលមិញនេះផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top