ព័ត៌មានអន្តរជាតិ

ចិន ប្រើយន្តហោះកងទ័ពអាកាស ៦គ្រឿងបញ្ជូនប្រព័ន្ធប្រឆាំង យន្តហោះទំនើប ទៅឱ្យប្រទេស ស៊ែរប៊ី ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី

រទេស៖ សម្ព័ន្ធមិត្តរុស្ស៊ីគឺប្រទេស ស៊ែប៊ី បានទទួលយកប្រព័ន្ធប្រឆាំងយន្តហោះ ទំនើបរបស់ចិន នៅក្នុងប្រតិបត្តិការបិទបាំងមួយ នៅចុងសប្តាហ៍នេះ ចំពេលមានការព្រួយបារម្ភ ពីលោកខាងលិចថា ការបង្កើនអាវុធនៅតំបន់បាល់កង់ នៅពេលមានសង្រ្គាម នៅអ៊ុយក្រែន អាចគំរាមកំហែងដល់សន្តិភាព ដ៏ផុយស្រួយនៅក្នុងតំបន់។

យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានឱ្យឹងថា ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកជំនាញយោធាបាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះដឹកជញ្ជូន Y-20 របស់កងទ័ពអាកាសចិន ចំនួន៦គ្រឿង បានចុះចតនៅអាកាសយានដ្ឋាន ស៊ីវិល របស់ទីក្រុងបែលក្រាដ កាលពីព្រឹកថ្ងៃសៅរ៍ ហើយបើតាមសេចក្តីរាយការណ៍ថាបានផ្ទុកប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស HQ-22 សម្រាប់យោធាស៊ែប៊ី។

ផ្ទាំងពាណិជ្ជកម្ម

យន្តហោះដឹកទំនិញ របស់ចិនដែលមានស្លាកសញ្ញាយោធា ត្រូវបានគេថតនៅអាកាសយានដ្ឋាន Nikola Tesla នៃទីក្រុងបែលក្រាដ។ ក្រសួងការពារជាតិរបស់ប្រទេសស៊ែប៊ី មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំ ការអត្ថាធិប្បាយ របស់ AP នោះទេ។ ការចែកចាយអាវុធ លើទឹកដីនៃប្រទេសសមាជិកណាតូ យ៉ាងតិចចំនួនពីរ គឺតួកគី និងប៊ុលហ្គារី ត្រូវបានអ្នកជំនាញមើលឃើញថា ជាការបង្ហាញពីការរីកធំធាត់ ជាសកលរបស់ប្រទេសចិន៕

ប្រែសម្រួលៈ ណៃ តុលា

To Top