ព័ត៌មានអន្តរជាតិ

ការផ្លាស់ប្តូរនយោបាយប៉ាគីស្ថាន នឹងមិនប៉ះពាល់ ដល់ទំនាក់ទំនងចិន-ប៉ាគីស្ថាននោះទេ

" "

ប៉េកាំង៖ ប្រទេស​ចិន​ នៅថ្ងៃ​ចន្ទ​នេះបាន​ឲ្យដឹងថា​ខ្លួន​ នឹង​រក្សា​គោលនយោបាយ​ទំនាក់ទំនង​មិត្តភាព ​ជាមួយ​ប៉ា​គី​ស្ថាន​មិន​ថា​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ ប្រែប្រួល​យ៉ាងណា​នោះ​ទេ​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានមួយ នៅពេលឆ្លើយសំណួរទាក់ទងនឹងរដ្ឋសភាប៉ាគីស្ថាន ដែលអនុម័តសំណើគ្មានទំនុកចិត្ត ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Imran Khan កាលពីថ្ងៃទី១០ ខែមេសា។

" "

 លោក ចាវ បានលើកឡើងថា “ក្នុងនាមជាអ្នកជិតខាង និងមិត្តជិតស្និទ្ធរបស់ប៉ាគីស្ថាន យើងសង្ឃឹមយ៉ាងស្មោះថា បក្សពួកទាំងអស់នៅក្នុងប្រទេសប៉ាគីស្ថាននឹងនៅតែរួបរួម និងរួមគ្នាការពារស្ថិរភាព និងការអភិវឌ្ឍន៍ជាតិទាំងមូលរបស់ពួកគេ”។

" "

 លោក ចាវ បានបន្ថែមថា “យើងជឿថាការផ្លាស់ប្តូរ នៅក្នុងស្ថានភាពនយោបាយរបស់ប៉ាគីស្ថាន នឹងមិនប៉ះពាល់ដល់ស្ថានភាពទាំងមូលនៃទំនាក់ទំនង ចិន-ប៉ាគីស្ថាននោះទេ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top