បរទេស៖ ក្រសួងការពារជាតិ នៃប្រទេសកូរ៉េ កាលពីពេលចុងក្រោយនេះ ត្រូវបានគេជឿជាក់ថាបានបដិសេធសំណើរសុំទិញអាវុធ ដោយរដ្ឋាភិបាលទីក្រុងគៀវ មុនពេលដែលលោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky នឹងត្រូវចេញសេចក្តីថ្លែងការណ៍មួយទៅកាន់សភា នៃប្រទេសកូរ៉េ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់កូរ៉េខាងត្បូង លោក Suh Wook បានទូរស័ព្ទជាមួយនឹងសមភាគីអ៊ុយក្រែន លោក Aleksey Reznikov កាលពីថ្ងៃសុក្រកន្លងមក និងបានបញ្ជាក់អំពីជំហជាមូលដ្ឋាន របស់កូរ៉េខាងត្បូងថា នឹងមិនបញ្ជូនអាវុធណាមួយ ចូលទៅក្នុងប្រជាជាតិ ដែលហែកហួរដោយសង្គ្រាមឡើយ។
មន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ថា៖ ក្រសួងការពារជាតិអ៊ុយក្រែន បានធ្វើការស្នើសុំអាវុធជាពិសេសប្រព័ន្ធការពារអាកាស ពីជាមួយនឹងលោករដ្ឋមន្ត្រី Suh ប៉ុន្តែកូរ៉េខាងត្បូង តែងតែបានបង្ហាញជំហ ក្នុងការបដិសេធ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃចន្ទម្សិលមិញនេះ លោក Zelensky បានធ្វើសេចក្តីថ្លែងការណ៍មួយ ទៅកាន់សភាជាតិ នៃប្រទេសកូរ៉េខាងត្បូង ដើម្បីស្វែងរកការគាំទ្រជាអាវុធ ពីសំណាក់រដ្ឋាភិបាលទីក្រុងសេអ៊ូល៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
