ព័ត៌មានអន្តរជាតិ

លោក Putin បើកកិច្ចពិភាក្សាដោយ បិទទ្វាជិតជាមួយនឹងមេដឹកនាំអឺរ៉ុប ជុំវិញបញ្ហាអ៊ុយក្រែន

បរទេស៖ កិច្ចប្រជុំបែបបិទទ្វាឬ Closed-door រវាងលោកប្រធានាធិបតីរុស្សី Vladimir Putin និងអធិកាបតីនៃប្រទេសអូទ្រីសលោក Karl Nehammer ត្រូវបានធ្វើឡើងនៅក្រៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទម្សិលមិញ។

យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដោយមិនមាន ការធ្វើសន្និសិទកាសែតឬសេចក្តីថ្លែងការណ៍ ជារួមណាមួយឡើយហើយកិច្ចប្រជុំ ក៏មិនបានធ្វើឡើង នៅអគារការិយាល័យរបស់ លោកប្រធានាធិបតីរុស្សី ឬសូម្បីតែមានរូបថត និងវិដេអូត្រូវបានចេញផ្សាយនោះដែរ។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក្តី នៅក្រោយកិច្ចប្រជុំលោក Nehammer បានប្រាប់ក្រុមអ្នកកាសែតថា កិច្ចពិភាក្សាគ្នាមិនសូវជាមានភាព រីករាយនោះទេពីព្រោះថា មានភាពតានតឹងបន្តិច ប៉ុន្តែដោយផ្ទាល់ជាមួយគ្នា ចំពោះបញ្ហានៅក្នុងប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល៖ ស៊ុន លី

To Top