ព័ត៌មានអន្តរជាតិ

អ៊ីតាលី ចុះកិច្ចព្រមព្រៀង ថាមពលជាមួយអាល់ហ្សេរី ដើម្បីកាត់បន្ថយការ ពឹងផ្អែកលើរុស្ស៉ី

ស៊ីដនី៖ នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានប្រកាសកាលពីថ្ងៃច័ន្ទ ក្នុងទីក្រុងអាល់ហ្សេរីថា ប្រទេសអ៊ីតាលី បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង សហប្រតិបត្តិការថាមពល ជាមួយអាល់ហ្សេរី ដើម្បីកាត់បន្ថយការពឹងផ្អែក លើឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី។

យោងតាមទិន្នន័យពីការិយាល័យរបស់លោក Draghi បានឱ្យដឹងថា មុនពេលចាប់ផ្តើម ជម្លោះរុស្ស៊ី-អ៊ុយក្រែន រុស្ស៊ីបានផ្គត់ផ្គង់ប្រទេសអ៊ីតាលីនូវឧស្ម័ន ២៩ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ដែលស្មើនឹងប្រហែល ៤០ ភាគរយនៃការប្រើប្រាស់សរុប របស់ប្រទេសនេះ បើយោងតាមទិន្នន័យពីការិយាល័យរបស់ Draghi ។ អាល់ហ្សេរីស្ថិតនៅលំដាប់ទី២ ក្នុងបញ្ជីនោះ ដោយផ្គត់ផ្គង់ ២១ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ តាមរយៈបំពង់បង្ហូរប្រេង Trans-Mediterranean ។

នៅក្រោមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀង កាលពីថ្ងៃចន្ទ អាល់ហ្សេរីនឹងផ្តល់ឧស្ម័នបន្ថែមចំនួន ៩ពាន់លានម៉ែត្រគូប ដែលអនុញ្ញាតឱ្យប្រទេសអ៊ីតាលី កាត់បន្ថយការនាំចូលពីប្រទេសរុស្ស៊ី និងផ្លាស់ប្តូរប្រទេសអាល់ហ្សេរី ទៅកាន់ចំណាត់ថ្នាក់កំពូល។

បន្ទាប់ពីជួបជាមួយប្រធានាធិបតីអាល់ហ្សេរី Abdelmadjid Tebboune លោក Draghi បានប្រាប់សន្និសីទសារព័ត៌មាន នៅអាល់ហ្សេរីថា រដ្ឋាភិបាល ទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសដ៏ទូលំទូលាយ នៃចេតនាផ្តោតលើកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើបញ្ហា ទាក់ទងនឹងថាមពល រួមជាមួយនឹងកិច្ចព្រមព្រៀង នាំចេញឧស្ម័នបន្ថែមទៀត ទៅកាន់ប្រទេសអ៊ីតាលី ៕ប្រែសម្រួល ឈូក បូរ៉ា

To Top