ប៉េកាំង ៖ បេសកជនចិន បានអំពាវនាវឱ្យបញ្ចប់ជម្លោះ នៅអ៊ុយក្រែនឱ្យបានឆាប់ ដើម្បីដោះស្រាយជាមូលដ្ឋាន វិបត្តិមនុស្សធម៌ និងរំដោះស្ត្រី និងកុមារពីអំពើហិង្សា ។

លោកស្រី Dai Bing តំណាងអចិន្ត្រៃយ៍រង របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ស្ត្រី និងកុមារ គឺជាជនងាយរងគ្រោះបំផុត ចំពោះអំពើហិង្សា ហើយគួរតែត្រូវបានផ្តល់ ការការពារ ជាអាទិភាពនៅក្នុងជម្លោះប្រដាប់អាវុធ ។
លោកស្រីបានប្រាប់កិច្ច ប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីអ៊ុយក្រែន “យើងអំពាវនាវឱ្យភាគីពាក់ព័ន្ធ ក្នុងស្ថានភាពនៅអ៊ុយក្រែន គោរពយ៉ាងម៉ឺងម៉ាត់ តាមច្បាប់មនុស្សធម៌អន្តរជាតិ ការពារស្ត្រី និងកុមារប្រកបដោយប្រសិទ្ធភាព គោរព និង ធានាធម្មជាតិស៊ីវិល និងសុវត្ថិភាព នៃសម្ភារៈបរិក្ខារ ដូចជាសាលារៀន និងមន្ទីរពេទ្យ និងផ្តល់ការថែទាំពិសេសដល់ស្ត្រី និងកុមារនៅក្នុង ការជម្លៀស ការសង្គ្រោះ និងជំនួយផ្នែកវេជ្ជសាស្រ្ត”។
ប្រទេសចិន បានសម្តែង ការមិនពេញចិត្តថា ជនស៊ីវិលរាប់សិបនាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានសម្លាប់ ឬរងរបួស ក្នុងការវាយប្រហារ លើស្ថានីយ រថភ្លើង Kramatorsk ។ លោកស្រីបន្ត ថា កាលៈទេសៈ ពាក់ព័ន្ធ និងមូលហេតុ ជាក់លាក់ នៃ ឧបទ្ទវហេតុ ត្រូវ តែ បង្កើតនិងផ្ទៀងផ្ទាត់ ហើយ ការ ទាមទារ ណាមួយត្រូវ ផ្អែក លើអង្គហេតុ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
