តូក្យូ៖ ប្រភពការទូតបានឲ្យដឹង នៅថ្ងៃអង្គារនេះថា នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida គ្រោងនឹងធ្វើទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេលថ្ងៃឈប់ សម្រាកសប្តាហ៍ដែលចាប់ផ្តើមនៅចុងខែមេសា ដើម្បីស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការ ចំពេលមានការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន និងការឥទ្ធិពលកាន់តែខ្លាំងឡើង របស់ចិននៅក្នុងតំបន់។
លោក Kishida គ្រោងនឹងធ្វើដំណើរទៅប្រទេសថៃ នៅដើមខែឧសភា ក្នុងអំឡុងពេលដំណើរកម្សាន្តរបស់លោក ដែលនឹងរួមបញ្ចូលប្រទេសឥណ្ឌូនេស៊ី និងវៀតណាម ខណៈដែលលោកក៏កំពុងពិចារណាទៅលេងអឺរ៉ុប ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកផងដែរ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ច នៅអាស៊ីអាគ្នេយ៍លោក Kishida ត្រូវបានគេរំពឹងថា នឹងគូសបញ្ជាក់កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការសម្រេច បាននូវចក្ខុវិស័យនៃឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហចំពេលមានការ កើនឡើងរបស់ប្រទេសចិន។
នៅក្នុងទ្វីបអឺរ៉ុបលោក Kishida ត្រូវបានគេរំពឹងថានឹងពិភាក្សាពីរបៀបដើម្បីឆ្លើយតបទៅនឹង ការបន្តឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន និងគាំទ្រប្រជាជនដែលបានភៀសខ្លួន ចេញពីប្រទេស ដែលហែកហួរដោយសង្រ្គាម៕
ប្រែសម្រួល ឈូក បូរ៉ា