ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ភាគីជប៉ុន គួរតែលុបចោលភ្លាម នូវសេចក្តី សម្រេចចិត្តដ៏ខុសឆ្គង ស្តីពីការបង្ហូរទឹកសំណល់ នុយគ្លេអ៊ែរ ទៅក្នុងមហាសមុទ្រ

ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនថាមពលអគ្គិសនី ក្រុងតូក្យូ របស់ជប៉ុន មិនអើពើការរិះគន់ របស់សហគមន៍អន្តរជាតិ និងការរួមគ្នាប្រឆាំងរបស់ប្រជាជនជប៉ុន ចំនួនលើសពី ១សែន៨ម៉ឺននាក់ គ្រោងផែនការកសាងច្រកបង្ហូរទឹក នៅបាតសមុទ្រ សម្រាប់បង្ហូរទឹកសំណល់នុយគ្លេអ៊ែរក្រុង Fukushima នៅពាក់កណ្តាល ខែមេសាតាមទំនើងចិត្ត ។ 

តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានជប៉ុន ឱ្យដឹងថា សំណង់លើផ្ទៃដីបានសម្រេចរួចហើយ ហើយការងារ ត្រៀមរៀបចំពាក់ព័ន្ធ ក៏បានដំណើរការផងដែរ ។ តាមការប៉ាន់ប្រមាណ នឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ជាផ្លូវការនៅ រដូវផ្ការីក ឆ្នាំ២០២៣ ។

រោងចក្រអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរ ក្រុង  Fukushima ធ្លាប់កើតមានឧប្បត្តិហេតុនុយគ្លេអ៊ែរ ថ្នាក់កំពូល ដូច្នេះទឹកសំណល់នុយគ្លេអ៊ែរ គឺមានសារធាតុវិទ្យុសកម្ម ដែលកើតឡើងដោយសារ ការបំបែកនុយគ្លេអ៊ែរ ជាច្រើន ដែលខុសគ្នាយ៉ាងខ្លាំងជាមួយនឹងគុណភាពទឹក ដែលបានបង្ហូរនៅពេលរោងចក្រអគ្គិសនី ដើរដោយ ថាមពលនុយគ្លេអ៊ែរ ដំណើរការដោយប្រក្រតី ហើយការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ឱ្យចូលក្នុងសមុទ្រ គឺមិនដែលមានក្នុងប្រវត្តិសាស្ត្រនោះទេ ពោលគឺមានគ្រោះថ្នាក់ ដែលមិន អាចប៉ាន់ស្មានបានដ៏ធំសម្បើម ។ ដូច្នេះក្នុងរយៈពេលមួយឆ្នាំកន្លងមក សហគមន៍ អន្តរជាតិ បាន ថ្កោលទោសយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចចិត្ត អាត្មានិយមនេះ របស់រដ្ឋាភិបាលជប៉ុន ។ ប្រជាជនជប៉ុនក៏បានរៀបចំធ្វើមីទីញឥតឈប់ឈរ ដើម្បីប្រឆាំងការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនថាមពលអគ្គិសនី ក្រុងតូក្យូរបស់ជប៉ុន មិនអើពើការប្រឆាំងយ៉ាងខ្លាំង ពីប្រទេសជប៉ុន និងអន្តរជាតិ សោះឡើយ ដោយនៅតែអនុវត្តតាមផែនការ បង្ហូរទឹក សំណល់នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ តាមអ្វីដែលហៅថា  “តារាងពេលវេលា” ជាបណ្តើរៗ ការនេះបានបង្ហាញយ៉ាង ពេញលេញថា អ្វីដែល ភាគីជប៉ុន ហៅថា “ត្រងស្តាប់មតិប្រជាជន” និងអញ្ជើញអង្គការថាមពលបរិមាណូ អន្តរជាតិ ទៅធ្វើការវាយតម្លៃនៅជប៉ុន សុទ្ធតែជាទង្វើនិយាយផ្សេង ធ្វើផ្សឹង ដែលប៉ុនប៉ងលាក់បាំងការពិត ។

អ្វីដែលមានភាពច្បាស់លាស់នោះ គឺការបង្ហូរទឹកសំណល់ ទៅក្នុងសមុទ្រ មិនមែនជាបញ្ហាឯកជន របស់ជប៉ុននោះទេ  តែគឺពាក់ព័ន្ធដល់សន្តិសុខអេកូ-បរិស្ថានសមុទ្រទូទាំងពិភពលោក និងសុខភាពរបស់ប្រជាជន នៃប្រទេសនានា ។ 

បច្ចុប្បន្ននេះរោងចក្រអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរ ទីមួយនៃក្រុង Fukushima បានស្តុកទុកទឹកសំណល់នុយគ្លេអ៊ែរលើសពី១លាន២សែន៥ម៉ឺនតោន  ។

ពិតមែនតែភាគីជប៉ុន អះអាងថា នឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ បន្ទាប់ពីធ្វើចំណាត់ការរួចក៏ដោយ ក៏ប៉ុន្តែបុគ្គលិកសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ បានលើកឡើងថា ទោះបីអ៊ីចឹងក៏ដោយ ក៏នៅតែមានលទ្ធភាព បណ្តាលឱ្យ អ៊ីសូតូបវិទ្យុសកម្មបន្សល់ទុកក្នុងសត្វឬរុក្ខជាតិសមុទ្រ រហូតដល់សន្សំសំចៃ ក្នុងខ្លួនប្រាណមនុស្ស ។

យោងតាម《អនុសញ្ញាច្បាប់សមុទ្រ នៃអង្គការសហប្រជាជាតិ 》ប្រទេសនានា មាន កាតព្វកិច្ច ការពារ បរិស្ថាន សមុទ្រ ត្រូវរ៉ាប់រងទំនួលខុសត្រូវតាមច្បាប់អន្តរជាតិ ។  

ប្រសិនបើភាគីជប៉ុន ធ្វើតាមតែទំនើងចិត្តនោះ ប្រទេសជិតខាងនៃអាស៊ីប៉ាស៊ីហ្វិក រហូតដល់ប្រទេសតាមឆ្នេរសមុទ្រ ទូទាំងពិភពលោក សុទ្ធតែមានសិទ្ធិចាត់ប្រតិបត្តិការ ដើម្បីប្តឹងនិងទាមទារប្រាក់សំណង ចំពោះភាគីជប៉ុនតាមរយៈវិធីដូចជាប្តឹងនៅស្ថាប័នតុលាការអន្តរជាតិជាដើម ។

ភាគីជប៉ុន គួរតែ លុបចោលភ្លាម នូវ សេចក្តី សម្រេចចិត្ត ដ៏ខុសឆ្គង ស្តីពី ការបង្ហូរ ទឹកសំណល់ នុយគ្លេអ៊ែរ ទៅក្នុង មហាសមុទ្រ  ត្រូវធ្វើ សេចក្តី សម្រេចចិត្ត បន្ទាប់ពី ធ្វើការវាយតម្លៃ យ៉ាងម៉ត់ចត់ ចំពោះ គម្រោង ដោះស្រាយ ទឹកសំណល់ នុយគ្លេអ៊ែរគ្រប់បែបយ៉ាង  ដើម្បីឆ្លើយតប ដោយ សមហេតុផល ចំពោះ ប្រជាជន ជប៉ុននិង សហគមន៍ អន្តរជាតិ  ក៏ដូចជាបញ្ឈប់ អនុវត្តផែនការ ដ៏មាន គ្រោះថ្នាក់ ដែល បង្ហូរទឹកសំណល់ នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ!

To Top