ព័ត៌មានអន្តរជាតិ

លោក Xi Jinping ៖ ចំណាយកម្លាំង កាយចិត្តទាំងអស់ ដើម្បីធ្វើឱ្យប្រជាជន មានជីវភាពធូរធារ

ថ្ងៃទី ១១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ចើញ ទៅដល់ក្រុង Wuzhishan ខេត្ត Hainan ប្រទេសចិនដើម្បីត្រួតពិនិត្យការងារ ។ នារសៀលថ្ងៃដដែល លោក Xi Jinping បានទៅដល់ភូមិ Maona ឃុំ Shuiman ដែលស្ថិតនៅជើងភ្នំ Wuzhishan ហើយចូលផ្ទះអ្នកភូមិជនជាតិ Li សំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយកម្មាភិបាល ភូមិ និងតំណាងអ្នកភូមិ ។ នៅទីធ្លាក្នុងភូមិ អ្នកភូមិបានស្វាគមន៍ យ៉ាងរាក់ទាក់ ចំពោះដំណើរ មកដល់របស់លោក Xi Jinping ។

លោក Xi Jinping បានថ្លែងប្រាប់អ្នកទាំងអស់គ្នាថា យើងបានកសាងរួចនូវសង្គម ដែលប្រជាជនមានជីវភាពធូរធារ បង្គួរដោយ គ្រប់ជ្រុងជ្រោយ បន្ទាប់មកនឹងឈានទៅ រកទំនើបភាវូបនីយកម្ម ដើម្បីជំរុញវិបុលភាពរួម ។ ត្រូវបំពេញការងារអភិវឌ្ឍជនបទ យ៉ាងប្រាកដប្រជា ដំបូងគឺត្រូវពង្រឹងនិងពង្រីក សមិទ្ធផល នៃការចេញផុត ពីភាពក្រីក្រ រួចតភ្ជាប់ដោយមានប្រសិទ្ធភាព ជាមួយការអភិវឌ្ឍជនបទ ដោយគ្រប់ជ្រុងជ្រោយ ។ អ្វីដែលបក្សកុម្មុយនីស្តចិន យកចិត្តទុកដាក់នោះ គឺឱ្យប្រជាជន មានជីវភាព ល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ បក្សគ្មានផលប្រយោជន៍ ផ្ទាល់ខ្លួននោះទេ កម្មាភិបាលនិង មេដឹកនាំ របស់បក្សកាន់ តែមិនអាចមានផលប្រយោជន៍ផ្ទាល់ខ្លួនទៀត ត្រូវប្រកាន់ខ្ជាប់នូវកម្មវត្ថុ ជាមូលដ្ឋាននិងខ្សែប្រជាជនរបស់បក្ស ចំណាយកម្លាំងកាយចិត្តទាំងអស់ ដើម្បីធ្វើឱ្យប្រជាជន មានជីវភាពធូរធារ ៕

To Top