ព័ត៌មានអន្តរជាតិ

អាស៊ាន ​ក្លាយជា​ដៃគូពាណិជ្ជកម្ម​ធំទីមួយ របស់​ប្រទេសចិន​ម្តងទៀត​​

តាមទិន្នន័យ ដែល​អគ្គនាយកដ្ឋាន​គយចិន បាន​ប្រកាសកាល​ពីថ្ងៃទី១៣ ខែ​មេសា ឱ្យដឹងថា ​នៅត្រីមាស​ទីមួយឆ្នាំនេះ ​ចិននិងអាស៊ាន ​សម្រេចបាន​ការនាំចេញ​នាំចូល ​១.៣៥ទ្រី​លាន​យាន់ប្រាក់ចិន​ ឯចិននិងអឺរ៉ុប ​សម្រេចបាន​១.៣១​ទ្រីលានយាន់​ប្រាក់ចិន​​ ។ អាស៊ាន​វ៉ាហួស​សហភាពអឺរ៉ុប ​បានក្លាយជា​ដៃគូពាណិជ្ជកម្ម​ធំទីមួយ របស់ចិន​ម្តងទៀត ។

លោក​ Li Kuiwen​ អ្នកនាំពាក្យ​ និងជាប្រធាន​ផ្នែក​វិភាគស្ថិតិនៃ​អគ្គនាយកដ្ឋាន​គយចិន ​បានថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​នៃការិយាល័យ​ព័ត៌មាន នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន ​នៅ​ថ្ងៃដដែលថា ​ទន្ទឹមនឹង​ការចូលជា​ធរមាន ជាផ្លូវការ​នៃកិច្ចព្រមព្រៀង​ RCEP​ ភាគលាភ នៃ​របបថ្មីកំពុងនាំឱ្យ​ទំនាក់ទំនង​ផ្នែកសេដ្ឋកិច្ច ​និងពាណិជ្ជកម្ម​រវាងចិន និង​អាស៊ាន ​មានភាព​កាន់តែជិតស្និទ្ធ​ ថែមមួយ​កម្រិតទៀត​ ។ ទិន្នន័យ​បានបង្ហាញថា​ ទំហំនាំចេញ​នាំចូល រវាង​ចិននិងអាស៊ាន​ នៅត្រីមាស​ទីមួយ ត្រូវ​ជា៤៧.២ភាគរយ ​នៃទំហំ​ពាណិជ្ជកម្ម​ ជាមួយដៃគូ​ពាណិជ្ជកម្ម ​នៃកិច្ចព្រមព្រៀង​ RCEP ។

To Top