ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការបើចំហ ដែលមានកំរិតកាន់តែខ្ពស់ និងធ្វើអោយពិភពលោកចែករំលែក ឳកាសប្រទេសចិន កាន់តែច្រើន

ទ្វារសម្រាប់ការបើកទូលាយ របស់ប្រទេសចិន នឹងមិនបិទឡើយ នឹងបើកទូលាយកាន់តែខ្លាំងឡើង។  នេះជាពាក្យសន្យាយ៉ាងម៉ឺងម៉ាត់និងឧឡារិករបស់ប្រទេសចិនចំពោះពិភពលោក ។ បួនឆ្នាំកន្លងមកនេះ ការកសាងនិងអភិវឌ្ឍកំពង់ផែ ពាណិជ្ជកម្មសេរីហៃណាន បានក្លាយទៅជាគំរូមួយ ដែលប្រទេសចិនគោរពពាក្យសន្យា ។

ពេលថ្មីៗនេះ  លោកXiJinping ប្រធានរដ្ឋចិន ដែលបានចុះទៅត្រួតពិនិត្យការងារ នៅខេត្តហៃណាន ប្រទេសចិន បានមកដល់តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចYang Pu ដើម្បីយល់ដឹងពីសភាពការណ៍ ដូចជាការវិវឌ្ឍរីកចំរើន នៃតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច Yang Pu និងការកសាងកំពង់ផែពាណិជ្ជកម្មសេរី ដែលប្រកបដោយលក្ខណៈពិសេស ប្រទេសចិនជាដើម។ ថ្ងៃដដែល  តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិន បានប្រកាសបង្ហាញអោយឃើញថា ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូល របស់ខេត្តហៃណាន បានកើនឡើងពី៧០២៨០លានយាន់ប្រាក់ចិន នៅឆ្នាំ២០១៧ ដល់១៤៧៦៨០លានយាន់ប្រាក់ចិន នៅឆ្នាំ២០២១  គិតជាមធ្យមក្នុងមួយឆ្នាំៗបានកើនឡើង២០.៤ភាគរយ ល្បឿនកំណើនប្រចាំឆ្នាំជាមធ្យម លឿនជាងទូទាំងប្រទេសចិន ១១.៥ភាគរយ ដែលកាន់លំដាប់ថ្នាក់ទី២ ។​  នេះជាភស្តុតាង នៃភាពរស់រវើស នៃកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ។

នៅថ្ងៃទី១៣ខែមេសាឆ្នាំ២០១៨ កំពង់ផែពាណិជ្ជកម្មសេរី ដ៏មានលក្ខណៈពិសេសប្រទេសចិន បានបង្កើតឡើងនៅហៃណាន​។ បួនឆ្នាំកន្លងមកនេះ ក្រោមគោលនយោបាយរួចពន្ធ របស់កំពង់ផែពាណិជ្ជកម្មសេរីហៃណាន ទំហំសរុបខាងការនាំចូល លើសពី៧ពាន់លានយាន់ប្រាក់ចិន ល្បឿកំណើនប្រចាំឆ្នាំជាមធ្យម នៃការប្រើសប្រាស់ទុនបរទេសជាក់ស្តែង គឺ៧៩.៤ភាគរយ  ហើយបានអនុវត្តគោលនយោបាយ នៃកំពង់ផែពាណិជ្ជកម្មសេរី ជាង១រយ៥០ប្រការ សមិទ្ធផលកសាងជាក់ស្តែងទាំងនេះ ជាសាក្សីនៃការប្តេជ្ញាចិត្តបើកចំហកាន់តែទូលំទូលាយ របស់ប្រទេសចិន និង​ការខិតខំទទួលផលឈ្នះៗ ជាមួយពិភពលោក ។ 

ដល់ឆ្នាំ២០២៥ នឹងបង្កើតជាជំហានដំបូងនូវប្រព័ន្ធគោលនយោបាយ កំពង់ផែពាណិជ្ជកម្មសេរី ដែលមានកិច្ចសម្រួល និងសេរីភាពនៃពាណិជ្ជកម្ម  និងកិច្ចសម្រួលនិងសេរីភាពនៃការ វិនិយោគជាចំណុចសំខាន់ ។ ដល់ឆ្នាំ​២០៣៥ ប្រព័ន្ធគោលនយោបាយនិងទម្រង់ដំណើរការនៃកំពង់ផែពាណិជ្ជកម្មសេរី​ កាន់តែមានភាពចាស់ទុំ។​ ដល់ពាក់កណ្តាលសតវត្សរ៍នេះ នឹងកសាងកំពង់ផែពាណិជ្ជកម្មសេរីកំរិតខ្ពស់ ដែលមានកម្លាំងឥទ្ធិពលអន្តរជាតិខ្លាំងបង្គួរ​ ដោយគ្រប់ជ្រុងជ្រោយ  នេះជាផែនទីបង្ហាញផ្លូវ ក្នុងការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណានដែល​គូរប្លង់យ៉ាងច្បាស់លាស់ ។

​ជាការពិត ពិភពលោកទទួលបានអត្ថប្រយោជន៍ ពីក្នុងការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ក្នុងបួនឆ្នាំកន្លងមកនេះហើយ​។ ឧទាហរណ៍ ដូចជាគោលនយោបាយរួចពន្ធ ក៏បានធ្វើអោយសហគ្រាស ជាច្រើនទទួលបានផលប្រយោជន៍ផងដែរ​ ។

រហតូដល់ចុងខែមីនាឆ្នាំ២០២២ ក្រោយគោលនយោបាយរួចពន្ធ របស់កំពង់ផែពាណិជ្ជកម្មសេរីហៃណាន  ទំហំសរុបខាងការនាំចូលបានលើសពី៧ពាន់លានយាន់ប្រាក់ចិន ពាក់ព័ន្ធដល់ផលិតផលគ្រប់ប្រភេទ ដូចជាទូក  ឡាន យន្តហោះនិងគ្រឿងបរិក្ខារផលិតកម្មជាដើម​។

ស្របពេលកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)ចូលជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២២​  កំពង់ផែពាណិជ្ជកម្មសេរីហៃណាន បានទទួលឳកាសអភិវឌ្ឍន៍ថ្មី​។ អាចព្យាករណ៍បានថា  ពីខេត្តហៃណានដល់ទូទាំងប្រទេសចិន  ការបើកចំហជុំថ្មីមួយ ដែលមានកំរិតកាន់តែខ្ពស់ និងធ្វើអោយពិភពលោកចែករំលែក ឳកាសប្រទេសចិនកាន់តែច្រើន   ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករជាបន្ទាន់ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកផងដែរ ៕

To Top